(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ និងជាប្រធាន​ក្រុមប្រឹក្សាភិបាល នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ​​នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ​ជួប​សំណេះសំណាល និងបំពាក់អាវផាយ ជូនអតីតសិស្សភូមិន្ទក្រឡាបញ្ជីជំនាន់ទី៤។

ពិធីនេះក៏មានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ព្រមទាំងមន្ដ្រីពាក់ព័ន្ធផ្សេងទៀតផងដែរ៕​