(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំមន្រ្តីក្រោមឱវាទធ្វើដំណើរ កាត់មហាសាគរក្រោមផ្ទៃមេឃងងឹត ដែលមានឥទ្ធិពលសម្ពាធទាបគ្រាប់កន្លែង ដើម្បីចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៩៦គ្រួសារ ដែលរស់នៅតាមកោះដាច់ស្រយាល ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ការចុះសួរសុខទុក្ខប្រជាពលរដ្ឋថ្ងៃនេះ លោកស្រីអភិបាលខេត្ត បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន៖ មានសង្ក័សីចំនួន២៣២សន្លឹក ស៊ីប្រូ៤៦៧សន្លឹក ស៊ីប្រូព្រំ៨សន្លឹក ចែកជូនដល់គ្រួសាររងគ្រោះ ដោយសារលំនៅដ្ឋានទទួលប៉ះខ្យល់កន្រ្តាក់ រយៈពេលប៉ុន្មានថ្ងៃមុននេះ ក្នុងនោះលោកស្រីអភិបាលខេត្ត បានផ្តល់ជូននូវអំណោយនៅអង្ករ៥០គីឡូក្រាម និងថវិកាចំនួន១០ម៉ឺនរៀលក្នុងចំនួនគ្រួសារៗផងដែរ។

នៅក្នុងឱកាសនោះលោកស្រី មិថុនា ភូថង បានថា ក្រោយពីទទួលបានព័ត៌មានថា បងប្អូនមួយចំនួនបានជួបគ្រោះមហន្តរាយ ដោយសារប៉ះខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតលំនៅដ្ឋានបងប្អូន១ចំនួន លោកស្រី និងក្រុមការងារបាននាំយកអំណោយរបស់អនុសាខាកាកបាតក្រហមខេត្ត មួយចំនួនមកជូនបងប្អូនតែម្តង ដើម្បីចូលរួមកាត់បន្ថយការលំបាក។

លោកស្រីបានបន្តថា អំណោយទាំងនេះ វាតិចតួចមែនសម្រាប់បងប្អូន តែវាជាសិល្បៈ ចែករំលែកដើម្បីជួបងប្អូនបានមួយគ្រាដែរ ហើយអំណោយអនុសាខាកាកបាទក្រហមខេត្ត ទាំងអស់នេះ បានមកពីសប្បុរសជនយើង ដែលខ្មែរស្រឡាញ់ខ្មែរ ហើយអ្វីដែលសំខាន់នោះ​ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងយកចិត្តទុក្ខដាក់ខ្លាំងណាស់ ចំពោះប្រជាពលរដ្ឋយើងដែលជួបនូវគ្រោះមហន្តរាយធម្មជាតិ ហើយដោយមិនគិតពីនិន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរឡើយ៕