(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសបារាំងមួយរយៈ។

លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់បណ្តាសារព័ត៌មាន Fresh News ឱ្យដឹងថា ការយាងទៅក្រៅប្រទេស របស់សម្តេចក្រុមព្រះ និងអ្នកម្នាង គឺដើម្បីពិនិត្យព្រះសុខភាព និងលំហែរតែប៉ុណ្ណោះ។ លោកថា ដំបូងព្រះអង្គទាំងពីរ ទៅសម្រាកនៅម៉ាឡេស៊ី មុននឹងទៅប្រទេសបារាំង ដែលមានរយៈពេល១សប្តាហ៍៕