(ភ្នំពេញ)៖ ដើម្បីឲ្យប្រជាកសិករ អ្នកដាំកៅស៊ូលក្ខណៈគ្រួសារ ងាយស្រួលដឹងពីតម្លៃប្រមូលទិញជ័រកៅស៊ូនោះ, អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញនូវតារាងតម្លៃនៃការប្រមូលទិញជ័រកៅស៊ូ ជាលក្ខណៈគ្រួសារប្រចាំខែកក្កដា ឆ្នាំ២០១៧ ដែលជ័រកៅស៊ូស្ងួតតម្លៃជាមធ្យម៤៤៦០រៀលក្នុងមួយគីឡូក្រាម និងជ័រកកតម្លៃជាមធ្យម ២១៦០រៀលក្នុងមួយគីឡូក្រាម៕