(ភ្នំពេញ)៖ នៅទីបំផុតទៅ Facebook Page ផ្លូវការ របស់បណ្តាញព័ត៌មាន Fresh News ដែលមានចំនួនជាង២លាននាក់ ត្រូវបានក្រុមហ៊ុន Facebook ទទួលស្គាល់ជាផ្លូវការ (Verified) គ្រីសពណ៌ខៀវ នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧!

Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile ត្រឹមតែមួយនាទីប៉ុណ្ណោះ ទៅកាន់អ្នកប្រើប្រាស់បណ្តាញព័ត៌មានទាំងអស់របស់ Fresh News ទាំង iOS និង Android ដែលមានប្រមាណ១លាននាក់។

ការផ្សព្វផ្សាយព័ត៌មានរបស់ Fresh News រួមមាន៖

១៖ បាញ់បញ្ជូនព័ត៌មានទៅកាន់ App Fresh News នៅលើទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ប្រមាណ១លាននាក់។
២៖ ចេញផ្សាយនៅលើគេហទំព័រ www.freshnewsasia.com ដែលមានចំនួនអ្នកចូលមើលប្រចាំខែ ប្រមាណជាង១០លានដង។
៣៖ បង្ហោះនៅលើ Faceboook Fresh News ដែលមានចំនួនជាង២លាននាក់។
៤៖ Fresh News TV ផ្សាយផ្ទាល់ព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗភ្លាមៗ Live ទៅកាន់ Fresh News, Facebook, Youtube, Website។
៥៖ Fresh News ជាភាសាអង់គ្លេស (English Version) សម្រាប់ពង្រីកព័ត៌មានរបស់កម្ពុជា ទៅកាន់ពិភពលោក៕