(តាកែវ)៖ យ៉ាងហោចណាស់ កម្ម​ករ២៤នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ដដោយខ្លួនឯង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ស្ថិតក្នុងភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានប្រាប់ភ្នាក់ងារ Fresh Newsថា ក្នុងហេតុការណ៍ក្រឡាប់រថយន្ដដោយខ្លួនឯងនេះ បណ្ដាលឲ្យកម្មករ០៧នាក់រងរបួសធ្ងន់ និង១៧នាក់រងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភា្លមៗ ដើម្បីជួយសង្គ្រោះ។

យ៉ាងណាមិញ លោកអធិការស្រុកបានបញ្ជាក់ថា អ្នកបើកបរនេះជាអ្នកទើបបើកថ្មី ហើយខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង៕