(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង លោក អាន គុន្ធធារ៉ា និងលោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ រដ្ឋាភិបាលកម្ពុជា-វៀតណាម ចុះកិច្ចព្រមព្រៀងចំនួន៥ ក្នុងដំណើរទស្សនកិច្ចរបស់ អគ្គលេខាធិការ បក្សកុម្មុយនីសវៀតណាម
២៖ យុវជនម្នាក់ទៀតត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់ Facebook អ្នកដទៃ ដើម្បីគំរាមសម្លាប់ សម្តេចតេជោ ហ៊ុន សែន
៣៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកកុមារា គីមហុង ជាមនុស្សទេព ហើយលើលោកនេះប្រហែលគ្មានមនុស្សមានលក្ខណៈពិសេសបែបនេះឡើយ
៤៖ បុគ្គលឈ្មោះ «យូ ណារិន» ដែលតាំងខ្លួនជាឧត្តមសេនីយ៍ផ្កាយ២ នៅបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្ដី ពេលនេះត្រូវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួនបានហើយ
៥៖ សាលាឧទ្ធរណ៍បើកសវនាការ ក្នុងសំណុំរឿងសុំនៅក្រៅឃុំរបស់ អតីតសង្ឃដែលកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត
៦៖ នាយទាហានខេត្តបន្ទាយមានជ័យ ចេញមុខបដិសេធចំពោះព័ត៌មានដែលជនជាតិថៃ ៥នាក់ អះអាងថា ពួកគេបាននាំអាវុធធុនធ្ងន់ចេញពីកម្ពុជា
៧៖ សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យក្រុមបន្ទប់ស្ថានការណ៍ ជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ
៨៖ ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញផលនេសាទបានជិត១ម៉ឺនតោន ខណៈចំណូលបានពីវិស័យជលផល មានជាង១ពាន់លានរៀល
៩៖ វៀតណាមផ្តល់ជំនួយទឹកប្រាក់ ២៥លានដុល្លារ សាងសង់អគាររដ្ឋបាលដល់រដ្ឋសភាកម្ពុជា
១០៖ កម្លាំងនគរបាលកណ្តាលសន្តិសុខ បំបែកក្រុមហ៊ុនវិនិយោគក្លែងក្លាយ ដែលបានលួងលោម បោកប្រាក់ប្រជាពលរដ្ឋអស់រាប់លានដុល្លារ

* ព័ត៌មានអន្តរជាតិ (World News)
១៖ អ៊ីរ៉ង់ព្រមានថា សហរដ្ឋអាមេរិក គឺជាការគំរាមកំហែងដ៏ធំពិតប្រាកដ ចំពោះតំបន់មជ្ឈិមបូព៌ា
២៖ កូរ៉េខាងជើង៖ «ទំនាក់ទំនងកូរ៉េទាំងពីរ គ្មានថ្ងៃប្រសើរឡើងឡើយ បើកូរ៉េខាងត្បូងនៅតែជាចំណុះអាមេរិក»
៣៖ ទឹកជំនន់នៅវៀតណាម «ផ្តាច់ជីវិតមនុស្សកើនដល់ ០៨នាក់ និង០៤នាក់បាត់ខ្លួន»
៤៖ កូនប្រុសបណ្តូលចិត្ត និងកូនប្រសារ លោក ដូណាល់ ត្រាំ នឹងឡើងបកស្រាយមុខព្រឹទ្ធសភា ពាក់ព័ន្ធរឿងចោទប្រកាន់ អំពីទំនាក់ទំនងសម្ងាត់នឹងរុស្ស៊ី! ៕