(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្ដីជូនដំណឹងដល់និសិត្ស ដែលបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រឡើងទៅ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានាថា ខ្លួនត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន១០០នាក់  សម្រាប់បម្រើការងារចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ នៅតាមបណ្តាសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់។

បេក្ខេជនដែលមានបំណងចូលបម្រើការងារ ត្រូវទំនាក់ទំនង និងដាក់ពាក្យស្នើសុំចូលបម្រើការងារ ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ រៀងរាល់ម៉ោងធ្វើការ នៅសាលាជាតិពន្ធដារ៕