(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ ក្រោយបែកធ្លាយរឿងពុករលួយដ៏ធំនៅពន្ធនាគារខេត្តព្រៃវែង, អគ្គនាយកពន្ធនាគារ បញ្ជាឲ្យបើកការស៊ើបអង្កេតរឿងនេះជាបន្ទាន់ ដើម្បីកាត់ទោសតាមច្បាប់
២៖ អ្នកនិពន្ធដ៏ល្បី និងជាអ្នកធ្លាប់ធ្វើការជាមួយបណ្ឌិត កែម ឡី ចេញមុខរិះគន់អ្នកបង្កើតមូលនិធិ កែម ឡី ក្រោយធ្វើបុណ្យសពគម្រប់ខួបមួយឆ្នាំ គ្មានលុយឱ្យថ្លៃបបរ និងចំណាយផ្សេងៗ
៣៖ ស្ថាប័នតុលាការខេត្តព្រះសីហនុចេញលិខិត ស្នើសុំពិនិត្យករណីបំពានក្រមសីលធម៌វិជ្ជាជីវៈរបស់មេធាវី ពុធ ធាវី និងស្នើចាត់វិធានការដាក់ទណ្ឌកម្មវិន័យ
៤៖ លោក កឹម សុខា អំពាវនាវជាថ្មី ឱ្យសកម្មជន និងថ្នាក់ដឹកនាំបក្សខ្លួន បញ្ឈប់នូវការលាបពណ៌ ជេរប្រមាថ, ចំណែក CPP ថាមិនមានប្រសិទ្ធភាព
៥៖ ក្រសួងមហាផ្ទៃបង្កើត «មជ្ឈមណ្ឌលប្រចាំបញ្ជារាជធានីភ្នំពេញ» ចាំពិនិត្យប្រព័ន្ធកាមេរ៉ា និងទទួលទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ និងសុវត្ថិភាពសង្គម
៦៖ ចៅសង្កាត់មួយរូបមិនយល់ពីច្បាប់ ចេញលិខិតបញ្ជាក់ភាពស្អាតស្អំ ជំនួសតុលាការ, អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា មេឃុំ-ចៅសង្កាត់ត្រូវយល់ដឹងអំពីច្បាប់ ដើម្បីជៀសវាងកំហុស
៧៖ ព្រឹកនេះ កម្ពុជា-វៀតណាម បើកសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ, ខណៈរថយន្ត៤០គ្រឿង ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ច្រកនេះ
៨៖ កញ្ញា ធី សុវណ្ណថា ប្រកាសសម្តែងការសុំទោសរាល់កំហុសឆ្គងកន្លងមក ក្រោយពីកញ្ញាក្លាយជាសមាជិកបក្សប្រជាជនកម្ពុជាជាផ្លូវការ
៩៖ រាជរដ្ឋាភិបាល តម្រូវឲ្យអាជីវកម្មទេសចរណ៍ និងច្រកទ្វារអន្តរជាតិបង្កើត QR Code ដើម្បីឲ្យភ្ញៀវទេសចរវាយតម្លៃពីបដិសណ្ឋារកិច្ច

* ព័ត៌មានអន្តរជាតិ (World News)
១៖ តាមពិតលោក ពូទីន និងលោក ត្រាំ «បានពិភាក្សាគ្នារហូតដល់ទៅពីរលើក» កាលពីអំឡុងកិច្ចប្រជុំ G20 នៅអាល្លឺម៉ង់!
២៖ កាសែតរដ្ឋកូរ៉េខាងជើង «ព្រលះរដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលមានរហស្សនាម ឆ្កែឆ្កួត» បន្ទាប់ពីការចង់ដាក់ ទណ្ឌកម្មបន្ថែម លើកូរ៉េខាងជើង!
៣៖ រុស្ស៊ីតៀមខ្លួនសងសឹក បន្ទាប់ពីជជែកពីជម្លោះការទូតមិនត្រូវគ្នា ជាមួយសហរដ្ឋអាមេរិក
៤៖ ប្រធានាធិបតីហ្វីលីពីន សុំឱ្យសភាជាតិរក្សាទុកច្បាប់អាជ្ញាសឹករហូតដល់ចុងឆ្នាំ២០១៧
៥៖ កងអង្គរក្សប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ទទួលរងការវាយប្រហារដោយពួកឧទ្ទាមភាគខាងត្បូង បណ្តាលឲ្យ ០៦នាក់រងរបួស
៦៖ បទវិភាគ៖ តើវិបត្តិកាតាជះឥទ្ធិពលអ្វីខ្លះដល់ពិភពលោក? ៕