(ភ្នំពេញ)៖ លោក Michael Chai នាយកគ្រប់គ្រងរោងភាពយន្ត Legend (លេជិន) បង្ហាញទឹកមុខញញឹមរីករាយ ពេលមើលឃើញអតិថិជនឈរតម្រង់ជួរចាំទិញសំបុត្រចូលមើលរឿង «មនុស្សពីងពាង» ដែលជាខ្សែភាពយន្តហូលីវូដថ្មីចុងក្រោយគេ នៅសាខារោងភាពយន្តក្នុងខណ្ឌទួលគោក កាលពីចុងសប្តាហ៍កន្លងទៅ ។

លោក Michael Chai បាននិយាយថា «សប្តាហ៍ដំបូង នៃការចាក់បញ្ចាំងខ្សែភាពយន្តធំៗបែបនេះ គឺតែងមានមនុស្សមកមើលច្រើនណាស់ ហើយលើកនេះ ហាក់ដូចជាមានអ្នកទស្សនា ច្រើនជាងសព្វមួយទៅទៀត ហើយអ្នកទស្សនាដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ មួយផ្នែក គឺមកពីភាពយន្តអំពីវីរជន មានប្រជាប្រិយភាពខ្លាំង នៅគ្រប់កន្លែងជុំវិញពិភពលោក ប៉ុន្តែ នៅមានហេតុផលមួយទៀត ដែលជួយទាក់ទាញទស្សនិកជនឲ្យទិញសំបុត្រយ៉ាងច្រើនកុះករកាលពីថ្ងៃសៅរ៍ ។ នោះគឺការបញ្ចុះតម្លៃ ៥០% សម្រាប់រាល់ការទិញសំបុត្រទាំងអស់ ប្រសិនបើអតិថិជនទូទាត់ដោយប្រើកម្មវិធីទូទាត់តាមទូរស័ព្ទដៃ ដោយមិនប្រើសាច់ប្រាក់ ជាកម្មវិធីថ្មីមួយ ដែលកំពុងដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជា»

លោក Michael Chai បានបន្ថែមថា «ពិតណាស់ យើងឃើញថា អតិថិជនកាន់តែច្រើនកំពុងប្រើកម្មវិធី ផាយ ផេ (Pi Pay) តាមរយៈទូរស័ព្ទរបស់ពួកគេ ដើម្បីទិញសំបុត្រកុន ហើយជាក់ស្ដែងណាស់ ពួកគេចង់ទទួលបានការបញ្ចុះតម្លៃ ហើយការប្រើប្រាស់កម្មវិធីនេះ ក៏មានភាពងាយស្រួលដែរ ដោយកម្មវិធីទូរស័ព្ទ Pi Pay ដែលបានអភិវឌ្ឍឡើងនៅកម្ពុជា គឺជាកម្មវិធីទូទាត់ ដោយមិនប្រើសាច់ប្រាក់ដំបូងគេរបស់កម្ពុជា ត្រូវបានដាក់ឲ្យប្រើប្រាស់សាកល្បង អស់រយៈពេលប្រមាណពីរ-បីសប្តាហ៍ហើយ ។ គេក៏សម្គាល់ឃើញថា បញ្ជរ Pi Pay ក៏បានកើនឡើងជាច្រើន នៅតាមហាងទំនិញ ភោជនីយដ្ឋាន រោងភាពយន្ត និងទីតាំងផ្សេងៗទៀតនៅទូទាំងរាជធានីភ្នំពេញ» ។

លោក គួច សុខលី នាយកគ្រប់គ្រងក្រុមហ៊ុន CBM ដែលចាត់ចែងហាង Tous les Jours ភោជនីយដ្ឋាន Domino's Pizza និងភោជនីយដ្ឋាន ដែលមានម៉ាកយីហោល្បីៗមួយចំនួនទៀត បានលើកឡើងថា កម្មវិធីទូទាត់ដោយមិនប្រើសាច់ប្រាក់ មិនត្រឹមតែមានភាពទាក់ទាញអតិថិជន ដែលអាចទទួលបានការបញ្ចុះតម្លៃច្រើនៗប៉ុណ្ណោះទេ តែវាក៏ល្អសម្រាប់អាជីវករ ដែលទទួលយកការទូទាត់ តាមរយៈកម្មវិធីទាំងនេះផងដែរ ។ យើងចូលចិត្តកម្មវិធីនេះ ព្រោះវាអាចជួយនាំអតិថិជនថ្មីៗឲ្យមកហាងយើងកាន់តែច្រើន ហើយវាក៏ធ្វើជួយ ធ្វើឲ្យដំណើរការលក់របស់យើង កាន់តែមានប្រសិទ្ធភាព ព្រោះដំណើរការលក់នឹងមានភាពរហ័សជាងមុន ហើយយើងមិនចាំបាច់ចំណាយពេលចាត់ចែងសាច់ប្រាក់ច្រើន ដែលមានន័យថា បុគ្គលិករបស់យើងអាចផ្តោតលើការបំរើអតិថិជន ដែលមកទទួលទានក្នុងហាងរបស់យើង»។

នៅឯខាងរោងភាពយន្តវិញ លោក ជា មករា ជាអតិថិជនម្នាក់ ហើយគាត់រីករាយញញឹមញញែម ដោយគាត់បានទិញសំបុត្រកុន សម្រាប់ខ្លួនឯង និងគ្រួសារ ក្នុងតម្លៃពិសេសត្រឹម៥០% ព្រោះគាត់ប្រើកម្មវិធី Pi Pay ។ លោក មករា បានលើកឡើងថា​ «ពិតណាស់ ការបញ្ចុះតម្លៃ ជាអត្ថប្រយោជន៍ធំបំផុតសម្រាប់ខ្ញុំ ព្រោះអ្នកណាក៏ចង់ចំណេញបន្តិចបន្តួចដែរ មិនអញ្ចឹង? ប៉ុន្តែ លើសពីនេះទៀត កម្មវិធីនេះងាយស្រួលប្រើ ស្ទើរតែលឿនជាងការចាយលុយធម្មតាទៅទៀត និងមានសុវត្ថិភាពខ្ពស់ ព្រោះខ្ញុំមិនចាំបាច់កាន់សាច់ប្រាក់ច្រើនក្នុងដៃ នៅពេលខ្ញុំទៅដើរហាងទិញទំនិញ ភោជនីយដ្ឋាន ឬមកមើលកុន ជាដើម» ។

នាពេលបច្ចុប្បន្ននេះ ក្នុងដំណាក់កាលបណ្តោះអាសន្ន ឬដំណាក់កាលសាកល្បង ការបញ្ចូលទឹកប្រាក់ទៅក្នុងកម្មវិធី Pi Pay តម្រូវឲ្យអ្នកយកលុយទៅបញ្ចូល នៅតាមបញ្ជរ Pi Pay ដែលមានច្រើនទីតាំងនៅតាមហាងដៃគូ ឬតាមម៉ាស៊ីន Pay & Go នៅទូទាំងរាជធានីភ្នំពេញ ។ ប៉ុន្តែ ក្រុមហ៊ុននិយាយថា ឆាប់ៗនេះការបញ្ចូលប្រាក់ទាំងអស់ អាចនឹងធ្វើឡើងដោយផ្ទាល់ តាមរយៈការផ្ទេរចេញពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូជាច្រើនដែលក្រុមហ៊ុននឹងសហការ ។

លោក Tomas Pokorny នាយកប្រតិបត្តិក្រុមហ៊ុន Pi Pay បានថ្លែងផងដែរថា «ឆាប់ៗនេះ យើងនឹងអាចប្រកាសខ្លួនថា ជាកម្មវិធីទូទាត់ដោយមិនប្រើសាច់ប្រាក់ ១០០% ពីដើមដល់ចុង ហើយក្នុងរយៈពេលពីរបីថ្ងៃខាងមុខ យើងនឹងប្រកាសដៃគូផ្នែកហិរញ្ញវត្ថុរបស់យើង ដែលទាំងអស់គ្នា ទាំងដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់យើង នឹងក្លាយជាក្រុមគ្រួសារ Pi Pay ដ៏ធំមួយ៕