(កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ នឹងចាប់ផ្តើម ដំណើរការជួសជុលផ្លូវជាតិលេខ២ហើយ ដើម្បីសម្រួលដល់ដំណើរការជួសជុលផ្លូវនេះឲ្យបានលឿន មន្ទីរសាធារណការបានស្នើឲ្យ ប្រជាពលរដ្ឋ ត្រូវធ្វើដំណើរចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់ព្រំប្រទល់ខេត្តតាកែវ ត្រូវធ្វើដំណើរវាងទៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ជំនួសវិញ។

តាមសេចក្ដីជូនដំណឹងរបស់​ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក ម៉ឹង យូឡេង ដែលអង្គភាព Fresh News ទទួលបាននៅ រសៀលថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០១៧នេះបញ្ជាក់ថា ដើម្បីជួយសម្រួល និងបញ្ជៀសការកកស្ទះចរាចរណ៍ សូមប្រជាពលរដ្ឋអ្នកប្រើប្រាស់ ផ្លូវជាតិលេខ២ ចាប់ពីចន្លោះខាងលើ សូមវាងទៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ ពីផ្លូវ៦០ម៉ែត្រ ទៅផ្លូវចំការដូង ឬផ្លូវវត្តព្រែកថ្លឹង ផ្លូវលេខ២០ ផ្លូវលេខ១២០ និងផ្លូវជាតិលេខ៣។

សូមអានសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖