(ភ្នំពេញ)៖ ជាមួយនឹងអត្ថបទវិភាគពិសេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សួស យ៉ារ៉ា តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចំអកថា ទណ្ឌិត សម រង្ស៊ី បានជីកកប់ខ្លួនឯង ដោយនយោបាយប្រជាកលនិយម ដែលជានយោបាយអុចអាលបញ្ឆេះកំហឹងប្រជាពលរដ្ឋ។

លោក សួស យ៉ារ៉ា បានលើកឡើងថា ក្នុងពេលដែលប្រទេសមានភាពចលាចល យុទ្ធសាស្រ្តប្រជាកលនិយមរបស់ទណ្ឌិត សម រង្ស៊ី បែបនេះនឹងមាន ប្រសិទ្ធភាពបំផុត ក្នុងការអុចអាលបញ្ឆេះកំហឹងឱ្យពុះកញ្ជ្រោលបង្កទៅជាសង្រ្គាមចេញពីអណ្តាត ពេលនោះហើយ ដែលទណ្ឌិត សម រង្ស៊ី នឹងចាប់យក ឱកាសចេញពីការភ័យខ្លាចរបស់ប្រជាជន ដើម្បីសងសឹកនឹងពាក្យក្បត់ជាតិដែលឪពុករបស់ខ្លួន បានទទួលក្នុងប្រវត្តិសាស្រ្ត។

ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង នៃអត្ថបទវិភាគពិសេសរបស់ លោក សួស យ៉ារ៉ា៖