Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តោះ! ចូលរួមយកបទពិសោធន៍ល្អ កម្រិតស្ដង់ដារ ​នៃការឆុងភេសជ្ជៈ រសជាតិឈ្ងុយឆ្ងាញ់ពីប្រទេសថៃ ទាំងអស់ នាសណ្ឋាគារភ្នំពេញ

18-07-2017 09:45

(ភ្នំពេញ)៖ ​ក្រុមហ៊ុន F&N នឹងរៀបចំវគ្គបណ្តុះបណ្តាលកម្រិតស្តង់ដារមួយស្តីពី «ធីផតទាំងគូនេះ ឆុងឆ្ងាញ់ កិ្លនឈ្ងុយ រូបមន្តពិសេសពីប្រទេសថៃ» ក្នុងគោលបំណង ចែករំលែកនូវរូបមន្តពិសេស របស់អ្នកជំនាញ ផ្នែកភេសជ្ជៈដ៏ល្បី ដើម្បីជួយបង្កើនចំណេះដឹង និងប្រាក់ចំណូលដល់អ្នកលក់ភេសជ្ជៈទូទៅ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃសុក្រទី២១ ខែកក្កដា ខាងមុខនេះ នៅសណ្ឋាគារភ្នំពេញ ចាប់ពីម៉ោង២រសៀល ដល់៥ល្ងាច ។

វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឲ្យអ្នកចូលរួម ទទួលបាននូវចំណេះដឹងបន្ថែម និងជំនាញយ៉ាងពិតប្រាកដ ដើម្បីយកទៅធ្វើភេសជ្ជៈរបស់ហាងអ្នក កាន់តែឈ្ងុយឆ្ងាញ់គ្រប់មុខ ពីរូបមន្តពិសេសរបស់អ្នកជំនាញ ហើយថែមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើន។

នេះជាឱកាសដ៏ល្អបំផុត សម្រាប់អ្នកដែលមានហាងកាហ្វេស្រាប់ និងអ្នកដែលបំរុងបើកហាងកាហ្វេថ្មី ចូលរួមរៀនដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាច្រើន ដោយទៅរៀនដល់ប្រទេសថៃនោះទេ ។ តម្លៃសំបុត្រត្រឹមតែ៥ដុល្លារ ក្នុងម្នាក់ នឹងអាចប្តូរយកមកវិញនូវផលិតផល របស់ធីផតមួយឈុត ដែលមានតម្លៃស្មើនឹង១៥ដុល្លារឯណោះ ។

បញ្ជាក់ ចំនួនអ្នកចូលរួមមានកំណត់! ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចូលរួមកម្មវិធី សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 099 211 311។

ទឹកដោះគោខាប់ Tea Pot ផ្តល់រសជាតិផ្អែមឆ្ងាញ់ជាប់ចិត្ត រួចបន្ថែមទឹកដោះគោស្រស់ Tea Pot Extra ពីលើភេសជ្ជៈគ្រប់មុខ ផ្តល់ឱ្យក្លិនឈ្ងុយរសជាតិរឹតតែឆ្ងាញ់។ ស័ក្តិសមសម្រាប់ភេសជ្ជៈជាច្រើន ដូចជាកាហ្វេទឹកដោះគោក្តៅ ឬទឹកកក តែបៃតង ឬតែក្រហមទឹកដោះគោទឹកកក សារ៉ូទឹកដោះគោក្តៅ ឬទឹកកក ទឹកក្រឡុកផ្លែឈើគ្រប់មុខ ផាស្សិនទឹកដោះគោទឹកកក ជាពិសេសផ្លែប័រក្រឡុក បង្អែមផ្លែឈើគ្រប់មុខ និងបង្អែមផ្សេងៗ៕

មានធីផតទាំងគូនេះ រឹតតែឈ្ងុយឆ្ងាញ់គ្រប់មុខ!