លោក ចាន់ វ៉ាន់ធឿន ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន២ ក្នុងមូលដ្ឋានស្រុកស្វាយអន្ទរ
12-07-2017 15:37
(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំជាខ្លាង-ឃុំក្តឿងរាយ ស្រុកស្វាយអន្ទរ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ រួមជាមួយសហការី និងគណៈកម្មាធិការបក្សភូមិ-ឃុំជាខ្លាង បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃរង់ចាំព្រះវស្សា ចំនួន០២វត្តនៅឃុំជាខ្លាង។
ក្រៅពីទៀនព្រះវស្សាមួយគូរៗក្នុងមួយវត្ត ក៏មានបច្ច័យ និងទេយ្យទៀនជាច្រើនទៀតផងដែរ ដូចជាមី០១កេសធំ ទឹកសុទ្ធ០៥កេស ទឹកក្រូច០៥កេស អង្ករ០២បាវ សាដក០៥ ទឹកដោះគោខាប់០១កេស ត្រីខកំប៉ុង០៥យួរ ទឹកត្រី០៥យួរ ទឹកស៊ីអ៊ីវ០៥យួរ និងបច្ច័យកសាងវត្តមួយចំនួនធំ។
ក្រៅពីនេះ លោកយាយ លោកតា ដែលបានចូលរួមក្នុងពិធីនេះ ក៏ទទួលបាននៅថវិកាមួយចំនួនផងដែរ៕