(ភ្នំពេញ)៖ លោកបណ្ឌិត ជួន ជីវិន ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានវីឌីស៊ី WiDcy Institute ​នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧​នេះ ​រៀបចំពិធីបរិច្ចាគឈាម នៅក្នុងបរិវេណវិទ្យាស្ថាន ដែលមានសិស្ស​ និស្សិត សាស្ត្រាចារ្យ និងគណៈគ្រប់គ្រងចូលរួមបរិច្ចាគចំនួន​៥០​រូប។

លោកបណ្ឌិត ជួន ជីវិន បានថ្លែងថា ការបរិច្ចាគនេះ គឺជាទឹកចិត្តមនុស្សធម៌ ជាអំពើល្អ សម្រាប់បណ្តុះទឹកចិត្តប្អូនៗនិស្សិត ឲ្យបន្តនូវអំពើល្អ ជាពិសេសស្របជាមួយ​ទិដ្ឋភាពសប្បាយរីករាយ ​អបអរសាទរ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានគណៈកម្មការយូណេស្កូ​ទទួលស្គាល់ថា ជាកំពូលស្នាដៃដ៏មហស្ចារ្យ នៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃជាសកលដ៏ចំណាន ហើយត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សូមជម្រាបថា វិទ្យាស្ថានវីឌីស៊ី ក្រៅពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ក៏មានកម្មវិធីសិក្សាថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ សិក្សារយៈពេលខ្លីក្រោម​១​ឆ្នាំ ទៅតាមជំនាញវិជ្ជាជីវៈ ដែលមានការទទួលស្គាល់ដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថានវីឌីស៊ី WiDcy Institute មានអាស័យដ្ឋានផ្ទះលេខ​១៨IJK ផ្លូវK៤B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានលេខទូរសព្ទទំនាក់ទំនង៖ ០៩៦ ៧០៦៤ ៣៦៣, ០៧១ ២២២២ ១៤៥៕