(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសជាផ្លូវការមួយ ពាក់ព័ន្ធក្រុមហ៊ុន ដួង ស្រួច បានស្នើសុំការ ប្រមូលផល និងអនុផលព្រៃឈើ នៅតំបន់សម្បទានដីសង្គមកិច្ច ក្នុងខេត្តរតនគិរី ដោយក្រសួងបានអះអាងថា បានស្នើឲ្យក្រុមហ៊ុនធ្វើការ ទំនាក់ទំនងជាមួយអភិបាលខេត្ត និងរដ្ឋបាលព្រៃឈើ ឲ្យសមស្របតាមនីតិច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ។

ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏បានបដិសេធ ក្រោយមានការចុះផ្សាយថា ក្រុមហ៊ុន ដួង ស្រួច គ្រុប កំពុងតែធ្វើសកម្មភាពកាប់បំផ្លាញ ព្រៃឈើ នៅក្នុងខេត្តរតនគិរី ឲ្យវិនាសហិនហោចបង្ហើយនៅទីចុងក្រោយ។

ខាងក្រោមនេះជាខ្លឹមសារលម្អិតនៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម៖