(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក អាន គន្ធារ៉ា, លោក ហួន លីហួ, រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ រូបភាពជួបជុំក្រុមគ្រួសារ២៤សន្លឹក ដែលសម្តេចតេជោ​ ហ៊ុន សែន បង្ហាញលើ Facebook ទទួលការគាំទ្រយ៉ាងខ្លាំង
២៖ អភិបាលរាជធានីភ្នំពេញ ដាក់វិធានបន្ទាន់ដោះស្រាយបញ្ហាទឹកលិចលង់​ សម្រាប់រដូវវស្សានេះ និងបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១២ត្រូវស្ដារលូទាំងអស់ក្នុងមូលដ្ឋាន
៣៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ៖ ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅដូនពេញ សមត្ថកិច្ចមានសាវតាគ្រប់ហើយ និងកំពុងតាមចាប់ខ្លួន
៤៖ លោក ស៊ុន ចាន់ថុល រថយន្តដឹកលើសទម្ងន់នៅតែជាបញ្ហាបំផ្លាញផ្លូវ, ៦ខែឆ្នាំ២០១៧ រថយន្តដឹកលើសទម្ងន់ ៨៨៦គ្រឿង ត្រូវបានចាប់ផាកពិន័យ
៥៖ សម្ដេចតេជោ​ ហ៊ុន សែន ណែនាំឲ្យកងទ័ពជួរមុខនៅ​ព្រំដែន ហូបបាយសាមគ្គីជាមួយ ភាគីថៃមួយខែម្ដង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ
៦៖ គណបក្សប្រជាជនកម្ពុជា ចេញលិខិតកោតសរសើរ សម្តេចតេជោ ហ៊ុន សែន ក្រោយប្រាសាទសំបូរព្រៃគុក ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
៧៖ CPP ចេញសេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនីៅអាស៊ី (ICAPP) លើកទី២៨ នៅប្រទេសកូរ៉េខាងត្បូង
៨៖ រដ្ឋមន្រ្តីការងារ៖ កម្ពុជាបានបញ្ជូនកម្មសិក្សាការីទៅជប៉ុន តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ប្រមាណ៥ពាន់នាក់ និងបញ្ជូនបន្ថែមទៀតរហូតដល់ឆ្នាំ២០២២
៩៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ដែលចូលស្នាក់នៅ និងធ្វើការខុសច្បាប់ ក្នុងខណ្ឌឬស្សីកែវ

* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុតគណៈរដ្ឋមន្ត្រីថៃ «សម្រេចទិញយន្តហោះចម្បាំង ០៨គ្រឿង ពីប្រទេសកូរ៉េខាងត្បូង» ដើម្បីទុកហ្វឹកហ្វឺនកងទ័ព!
២៖ ធ្លាក់យន្តហោះយោធាខ្នាតធំរបស់អាមេរិក C-130 «ឆក់យកជីវិត​មនុស្ស​កើនដល់ ១៦នាក់» ក្នុងរដ្ឋ Mississippi!
៣៖ ទីភ្នាក់ងារ FBI ចាប់ខ្លួនពលទាហានអាមេរិកម្នាក់ ដោយសង្ស័យជាបណ្តាញក្រុម ISIS!
៤៖ កូនប្រុស លោក ដូណាល់ ត្រាំ «បង្ហោះវីដេអូឪពុករបស់ខ្លួន បាញ់មីស៊ីលកម្ទេច​យន្ដហោះ CNN» និងបានរង​ការចោទប្រកាន់ថា ជាសកម្មភាពញុះញង់
៥៖ មនុស្សស្លាប់កើនដល់២១នាក់ ដោយសារគ្រោះទឹកជំនន់ នៅប្រទេសជប៉ុន ៕