(ភ្នំពេញ)៖ លោង ឃ្លាំង ហូត អភិបាលខណ្ឌជ្រោយចង្វារនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារចុះបើកការដ្ឋានជួសជុលផ្លូវមួយខ្សែ ប្រវែង៥៨០ម៉ែត្រ ទទឹង៥ម៉ែត្រ ក្នុងភូមក្បាលកោះ សង្កាត់ក្បាលកោះ។

លោង ឃ្លាំង ហួត បានឲ្យដឹងថា ការជួសជុលផ្លូវបេតុងនេះ គឺត្រូវដាក់ឆ្អឹងដែក មានបណ្តាយ៥៨០ម៉ែត្រ ទទឹង៥ម៉ែត្រសរុប៩០០ម៉ែត្រ​ការ៉េ កម្រាស់ ១៥សង់ទីម៉ែត្រ បន្តពីផ្លូវបេតុងមូលនិធិសង្កាត់ទៅជើង ក្នុងភូមិក្បាលកោះ សង្កាត់ក្បាលកោះ ប្រើប្រាស់ថវិកាខណ្ឌ ឆ្នាំ២០១៧។

លោក ឃ្លាំង ហួត បានបន្តថា ដោយមានការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាស់តឿនមន្ត្រីក្រោមឱវាទ ត្រូវតែបន្តយកចិត្តទុកដាក់ពីបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន ដែលជួបការលំបាក ធ្វើយ៉ាងណារក្សាឲ្យបាននូវទំនុកចិត្ត សម្រាប់ប្រជាពលរដ្ឋមកលើមន្ត្រីនៅតាមមូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុលឡើយ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានរៀបចំពិធីអបរសារទដែលប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយចាត់ឲ្យអាជ្ញាធរមូលដ្ឋានរៀចំកម្មវិធីយ៉ាងអធិកអធមក្នុងការឱកាសដ៏សប្បាយរីករាយក្រៃលែងនេះ ដែលប្រាសាទបុរាណរបស់កម្ពុជាមួយទៀត​ ត្រូវបានបញ្ជូលជាសម្បត្តិរបស់មនុស្សជាតិទាំងមូលលើសកលលោក៕