(ឧត្តរមានជ័យ)៖​​​​ មនុស្សម្នាក់បានស្លាប់ និង៤នាក់ទៀតពុលធ្ងន់ធ្ងរ ក្នុងករណីយកដំឡូងមីមកស្ងោហូប ដែលករណីនេះបានកើតឡើង ស្ថិតនៅភូមិអូរតាមែង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដានេះថា ករណីពុលដំឡូងមីនេះ ​កើតឡើងនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ បណ្តាលមកពីពួកគាត់យកដំឡូងមីមកស្ងោហូប ក៏បណ្តាលឲ្យពុលតែម្តងចំនួន៥នាក់ស្រី ក្នុងនោះស្លាប់កុមារីម្នាក់ មានឈ្មោះ លី លាង ភេទស្រី អាយុ១ឆ្នាំ។

ជនរងគ្រោះផ្សេងទៀត ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង៖

១៖ ឈ្មោះ នាង លីហ៊ាន ភេទប្រុស អាយុ១១ឆ្នាំ
២៖ ឈ្មោះ នាង សុខហ័រ ភេទស្រី អាយុ៩ឆ្នាំ
៣៖ ឈ្មោះ តាន់ ស៊ាវម៉ី ភេទស្រី អាយុ១៦ឆ្នាំ
៤៖ ឈ្មោះ ជិន ដាវុធ ភេទ ប្រុសអាយុ១០ខែ ៕