(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជាបានកំណត់ថា នឹងបន្តសម័យប្រជុំពេញអង្គលើកទី៨ នីតិកាលទី៥ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២ នាថ្ងៃស្អែកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សេចក្តជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា របៀបវារៈសំខាន់ៗចំនួន២ រួមមាន៖

ទី១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូរទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យ ក្រុមហ៊ុន ខេមបូឌានអេរនីជីII ឯ.ក។
ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជឲ្យ ក្រុមហ៊ុន អាឡិច ខបភើរេសិន។

សូមបញ្ជាក់ថា ការកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំខាងលើនេះ បានធ្វើឡើងបន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧៕