(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, លោក ពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក ហួន លីហួ, រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញការសោកស្តាយ​ចំពោះជនមួយចំនួនមើល​មិនឃើញពី​ការអភិវឌ្ឍជាតិ និងបន្តបង្អាប់ជាតិរបស់ខ្លួន​
២៖ រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសព័ត៌មាន៖ រាជរដ្ឋាភិបាលថៃ មិនដាក់ទោសពិន័យចំពោះក្រុមហ៊ុនថៃ ដែលកំពុងប្រើប្រាស់កម្លាំងពលករកម្ពុជាដែលគ្មានឯកសារនោះទេ ហើយក៏មិនបណ្តេញពលករកម្ពុជាចេញដែរ
៣៖ ក្រសួងការបរទេស ចេញសេចក្តីប្រកាសជំរុញឱ្យកាត់បន្ថយចំណាយធ្វើលិខិតឆ្លងដែនថ្មី សម្រាប់ពលករខ្មែរនៅប្រទេសម៉ាឡេស៊ី
៤៖ ​ថ្ងៃនេះខួបឆ្នាំទី៩, តើប្រាសាទព្រះវិហារ មានគុណតម្លៃបែបណា ទើបក្លាយជាសម្បត្ដិបេតិកភណ្ឌពិភពលោក ?
៥៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អំពាវនាវឲ្យប្រធានសាលាដំបូង ធ្វើការងារឲ្យបានត្រឹមត្រូវដើម្បី ការជឿជាក់ជូនប្រជាពលរដ្ឋ
៦៖ ឆមាសទី១ ឆ្នាំ២០១៧នេះ កម្ពុជានាំចេញអង្ករបានជិត៣០ម៉ឺនតោនកើនឡើង៧%, ចិននៅតែជាប្រទេសដែលកម្ពុជានាំចូលអង្ករច្រើនជាងគេ!
៧៖ ប្តីនាំប្រពន្ធឲ្យបក្ខពួកចាប់រំលោភរួចសម្លាប់ចោល កាលពីដើមខែមីនា, នៅពេលនេះ ​កម្លាំងនគរបាលខេត្តព្រះសីហនុ តាមចាប់ជនដៃដល់៤នាក់
៨៖ ស្នងការខេត្តកំពត ប្រកាសតាមចាប់ ក្រុមឧក្រិដ្ឋជនឆ្លងដែន ជនជាតិចិន១០នាក់ ដែលកំពុងរត់គេចខ្លួន, អំពាវនាវឲ្យពលរដ្ឋ ជួយផ្តល់ព័ត៌មានបើសិនឃើញមុខសញ្ញា នឹងទទួលបានរង្វាន់
៩៖ សណ្ឋាគារប្រណិតផ្កាយ៥ដំបូងគេនៅកោះរ៉ុង នឹងបញ្ចប់ការសាងសង់ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧

* ព័ត៌មានអន្តរជាតិ (World News)
១៖ កិច្ចប្រជុំកំពូល G20 នៅអាល្លឺម៉ង់ចាប់ផ្តើមហើយ ខណៈប៉ូលិស ១១១នាក់រងរបួស ក្នុងការប៉ះទង្គិចជាមួយ​ក្រុមបាតុករ ដែលតវ៉ាប្រឆាំងកិច្ចប្រជុំយ៉ាងក្តៅគគុក
២៖ បារាំង ពង្រីកការដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា
៣៖ សហភាពមីយ៉ាន់ម៉ា «កំពុងដុតដៃដុតជើង ស្នើឲ្យមានការបញ្ចូលវត្តបុរាណ Shwedagon ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក» ៕