(ប៉ៃលិន)៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន បានចុះសួរសុខទុក្ខអបអរសាទរស្រ្តីទើបសម្រាលកូន ១៤គ្រួសារ និងចូលរួមរំលែកទុក្ខគ្រួសារសព ២គ្រួសារ។

ក្នុងឱកាសនោះដែរ ក្រុមការងារ ក៏បាន​នាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ ថវិកា មូលនិធិសម្តេចក្រឡាហោម ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋទាំង​១៦គ្រួសារ ដោយក្នុងមួយគ្រួសារៗនូវ គ្រឿងឧបភោគ បរិភោគ សម្ភារៈទារក និងថវិកាចំនួន​២០០,០០០រៀល​។

ក្នុងឱកាសនោះ ក្រុមការងារបាននូវការផ្ដាំផ្ញើសួរសុខទុក្ខ អបអរសាទរដល់សមាជិកគ្រួសារថ្មី ជូនគ្រួសារប្រជាពលរដ្ឋទើបសម្រាលកូន និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសព​នាពេលនេះ ពីសំណាក់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ ដែលជានិច្ចកាល គណបក្សប្រជាជនកម្ពុជា បានគិតគូយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប នៅទូទាំងប្រទេសតាមរយៈ​អ្នកតំណាងរាស្រ្តគ្រប់មណ្ឌល និងក្រុមការងារគ្រប់លំដាប់ថ្នាក់។

គួរបញ្ជាក់ថា មូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន បានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកា ដល់ស្រ្តីសម្រាលកូន និងគ្រួសារសពប្រជាពលរដ្ឋ ដែលរស់នៅអចិន្ត្រៃយ៍ក្នុងខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សុខមាលភាពស្រ្តី កុមារ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពប្រជាពលរដ្ឋ៕