(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ត្រូវបានប្រកាសចូលកាន់តំណែងជាស្នងការនគរបាលខេត្តតាកែវ​​ផ្លូវការ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

​​លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ដែលជាស្នងការខេត្តតាកែវចាស់ ត្រូវបានផ្ទេរទៅស្នងការនគរបាលខេត្តមណ្ឌលគិរី រីឯលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ផ្ទេរចេញពីស្នងការនគរបាលខេត្តមណ្ឌលគិរី ទៅជាអនុប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន ក្រសួងមហាផ្ទៃ, នេះបើយោងតាមសេចក្ដីប្រកាសផ្ទេរភារកិច្ច និងតែងតាំងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលចេញកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ។

ពិធីប្រកាសចូលកាន់តំណែងជាស្នងការខេត្តតាកែវ ផ្លូវការរបស់លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ក៏មានការចូលរួមពី កងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ៕