(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអនុលោមភាពរថយន្តដឹកទំនិញ២គ្រឿង មកពីផ្លូវជាតិលេខ៨ នៅថ្ងៃទី៧ ខែកក្កដា  ឆ្នាំ២០១៧​ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ជាមួយគ្នានេះ​ មន្ត្រីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស។

សម្រាប់យុទ្ធនាការចុះត្រួតពិនិត្យអនុលោមភាពទំនិញ​ មន្រ្តីគយ និងរដ្ឋាករនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត៕