(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ ស្ដីពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ពលករកម្ពុជា នៅប្រទេសថៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងការបរទេស អំពាវនាវឲ្យពលករកម្ពុជានៅប្រទេសថៃ រក្សាភាពស្ងប់ស្ងាត់ ខណៈដែលក្រសួងពាក់ព័ន្ធនានា ក្នុងនោះលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ កំពុងដឹកនាំគណៈប្រតិភូមទៅចរចារជាមួយភាគីថៃ ស្វែងរកដំណោះស្រាយអនុគ្រោះសម្រាប់ពលកររបស់យើងហើយ។

ជាមួយគ្នានេះ ក្រសួងការបរទេស ក៏បានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក និងស្ថានអគ្គកុងស៊ុលកម្ពុជានៅស្រះកែវ ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពេញលេច និងជិតស្និតជាមួយអាជ្ញាគ្រប់ជាន់ថ្នាក់របស់បណ្ដាខេត្តកម្ពុជា ជាប់ព្រំដែនជាមួយថៃ៕

សូមអានខ្លឹមសារលម្អិត សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោមនេះ៖