(រតនគីរី)៖ លោក ក្លាន​ ហ្វេស មេឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មកពីគណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោត បានឡើងប្តេជ្ញាចូលកាន់ តំណែងជាមេឃុំ ក្រោមអធិបតីភាពលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ។

អ្វីដែលហួសចិត្តគ្មានវាចានឹងថ្លែងនោះ គឺនៅពេលលោកមេឃុំមកពីគណបក្សសង្រ្គោះជាតិ ឡើងបេ្តជ្ញានៅក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំសង្កាត់ បាននិយាយថា «សូមគោរព...អស់លោក...លោកស្រី...បងប្អូនប្រជាពលរដ្ឋ ខ្ញុំថ្ងៃនេះ...អត់ចេះនិយាយ...អត់ចេះអានផង ខ្ញុំថ្ងៃនេះខ្ញុំទទួលមេឃុំសោមធំ សម្រេចចិត្តធ្វើឲ្យប្រជាពលរដ្ឋ ខំបោះឆ្នោតឲ្យ...ប្រជាពលរដ្ឋ​ជាប់ឆ្នោត....។ល។...»

នៅពេលឡើងប្តេជ្ញា ថានឹងអភិវឌ្ឍឃុំតែនិយាយថាមិនដឹងបានលុយមកពីណា ហើយពេលសួរថាការឃោសនាថាបោះឆ្នោតឱ្យបក្សលោកបានលុយ៥០ម៉ឺនដុល្លារ តើអាចយកលុយនឹងមកអភិវឌ្ឍឃុំបានទេ មេឃុំថ្មីរូបនោះឆ្លើយថា «ខ្ញុំថាតាមគេមិនដឹងគេបោកយ៉ាងណា!?»

សូមស្តាប់ការប្តេជ្ញារបស់មេឃុំថ្មីរបស់គណបក្សសង្រ្គោះជាតិ ស្តាប់ហើយហួសចិត្ត៖