(ភ្នំពេញ)៖ ពិតជាអាសូរណាស់! បុរស២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្រោមកង់រថយន្តដឹកថ្មរបស់ក្រុមហ៊ុន «នឹម ម៉េង» នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តដឹកថ្មក្រុមហ៊ុន «នឹម​ ម៉េង» ដោយបានបើកបុក និងកិនម៉ូតូជនរងគ្រោះ ទាំង២នាក់ មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នជាកម្មករសំណង់ស្នាក់នៅក្បែរវត្តសំរោងអណ្តែត។

សូមបញ្ជាក់ថា រថយន្តដឹកដី ដឹកថ្ម របស់ក្រុមហ៊ុន «នឹម ម៉េង» តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ និងរបួសមិនតិចនោះទេ។ (សូមស្តាប់សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ)៕