(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនខុសច្បាប់តាមច្រកទ្វារព្រំដែន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់គណៈកម្មការក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៧។

នៅក្នុងកិច្ចប្រជុំនោះមានការចូលរួមពីមន្រ្តីពាក់ព័ន្ធមកពីដូចជា ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។ល។