(ភ្នំ​ពេញ)៖ ពិតជានឹកស្មានថា Server ដែលទើបតែចេញលក់នៅលើទីផ្សារសោះ ប៉ុន្តែវាទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់អតិថិជន អ្នកប្រើប្រាស់ធំៗ នៅជំវិញពិភពលោក និង នៅកម្ពុជាផងដែរ ពិសេសទៀតនោះ ច្រើនជាង៨៥%នៃក្រុមហ៊ុនលំដាប់កំពូលទាំង ៥០០ របស់ពិភពលោក ដែលបាននឹងកំពុងប្រើប្រាស់ Server នេះ សម្រាប់ក្នុងទីផ្សារកម្ពុជាវិញ ឃើញថា គ្រឹស្ថានហិរញ្ញវត្ថុ  ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនធំៗ បាននឹងកំពុងងាកមកប្រើប្រាស់Serverនេះផងដែរ។

តាមការពិតទៅ Server នេះគឺជាផលិតផលរបស់ក្រុមហ៊ុន Cisco ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញ និង ធំបំផុត ខាងផ្នែកផលិត និង លក់ ឧបករណ៍ប្រព័ន្ធបណ្ដាញ(Networking) អស់រយះពេលជាង៣០ឆ្នាំមកហើយ។ Server នេះគេហៅកាត់ថា Cisco UCS មកពីពាក្យពេញថា Cisco Unified Computing System ជាប្រភេទ Server សំរាប់ មជ្ឈមណ្ឌលទិន្នន័យ(Data Center) ។ Cisco UCS វាគឺជាបច្ចេកវិទ្យាថ្មីមួយ របស់ Cisco ដែលជាការបញ្ចូលគ្នានូវ ប្រព័ន្ធបណ្ដាញ(Networking), ប្រព័ន្ធផ្ទុកទិន្ន័យ(Storage) និង ប្រព័ន្ធប្រតិបត្តិការ (Computing)។

គួរបញ្ជាក់ផងដែរថាវាទើបតែត្រូវបានផលិត និងដាក់លក់លើទីផ្សារនាចុងឆ្នាំ២០០៩តែប៉ុណ្ណោះ ក៏ប៉ុន្តែវាទទួលបានភាពជោគជ័យយ៉ាងខ្លាំង ទាំងនៅក្នុងទីផ្សារពិភពលោក  និងនៅកម្ពុជាយើងផងដែរ។ អតិថិជនដែលបានប្រើប្រាស់ Cisco UCS នេះ ពួកគាត់តែងតែធ្វើការកោតសរសើរ និងពេញចិត្ត ក្នុងការប្រើប្រាស់វាយ៉ាងខ្លាំង ក៍ព្រោះតែវាផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដូចជា៖

*ងាយស្រួលតំលើង(Installation) និង ងាយស្រួលពង្រីកបន្ថែម(Scalability)

*កាត់បន្ថយការប្រើប្រាស់ខ្សែ Network ច្រើនស្មុគស្មាញ

*ងាយស្រួលគ្រប់គ្រង(Management) ជួយសន្សំពេលវេលា និង បង្កើនប្រសីទ្ធភាពការងារ

*ល្បឿនដំណើរការលឿនរហ័សទាន់ចិត្ត(Fast Performance) តាមតម្រូវការ

*ទទួលបានការ ធានា(Warranty) និង ដំណោះស្រាយ ឆាប់រហ័ស(Fast support) តាមរយះដេប៉ូ របស់ក្រុមហ៊ុន Cisco ក្នុងស្រុក

*មានប្រព័ន្ធខ្យល់ត្រជាក់ល្អ កាត់បន្ថយកំដៅ(Good air flow) និង សន្សំសំចៃថាមពលអគ្គីសនី(Energy saving)

លោក សោម ករណី ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ  លោកក៍បានថ្លែងស្រដៀង​គ្នាដែរថា ទិន្នន័យ និង ប្រព័ន្ធប្រតិបត្តិការណ៍ពត៌មានវិទ្យា មានសារៈសំខាន់ណាស់ សំរាប់ស្ថាប័នរបស់លោក។ ដូច្នេះហើយទើបលោកសម្រេចជ្រើសរើសប្រើប្រាស់ Cisco UCS នេះដោយសារវាមានដំណើរការលឿន(Fast Performance) និង ងាយស្រួលពង្រីកបន្ថែម(Scalability) នៅពេលក្រោយទៅតាមតម្រូវការ ជាពិសេសទៀតនោះគឺថាក្រុមហ៊ុន Cisco មានសេវាកម្មរហ័ស និង មានដេប៉ូ នៅក្នុងស្រុកយើងផងដែរ។

យ៉ាងណាមិញលោក ហុង រដ្ឋា ប្រធានគ្រប់គ្រងផ្នែក ព័ត៌មានវិទ្យា នៅគ្រឹស្ថាន មីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី និងជាអតិថិជន ដែលកំពុងប្រើប្រាស់ Cisco UCS ក៍បានថ្លែងឲ្យដឹងថា មួលហេតុដែលលោក ពេញចិត្តប្រើប្រាស់ Cisco UCS នេះ ក៍ដោយសារតែវា មានរូបរាងស្អាត និងងាយស្រួលពង្រឺកបន្ថែម(Scalability) ព្រមទាំងមាន តម្លៃសមរម្យ។ បន្ទាប់ពីគាត់បានប្រើប្រាស់ បានមួយរយៈ គាត់សង្កេតឃើញថា វាមាន ល្បឿនដំណើរការណ៏លឿនល្អ(Fast Performance) និង មានស្ថេរភាពល្អ(Stable) ។

លោក តុល បូរិន ប្រធានគ្រប់គ្រងផ្នែក ព័ត៌មានវិទ្យា នៅក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប គ្រឹស្ថានផ្ដល់ការអប់រំនាំមុខគេនៅកម្ពុជា ក៍បានថ្លែងប្រាប់អោយដឹងផងដែរថា លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលដឹងថា ក្រុមហ៊ុន Cisco មានផលិត Server ដែលហៅថា Cisco UCS ដែលពីមុនមកក្រុមហ៊ុននេះ ផលិត និងលក់តែ ឧបករណ៍ Network ដូចជា Switch, Router និង Firewall តែប៉ុណ្ណោះ។ គាត់ក៍បានជ្រើសរើសប្រើប្រាស់ Cisco UCSនេះក្នុងស្ថាប័នរបស់គាត់ផងដែរ បន្ទាប់ពីបានប្រើប្រាស់វាមួយរយៈកាលកន្លងមក គាត់ពិតជាមានអារម្មណ៍ពេញចិត្ត និងវាយ៉ាងខ្លាំង ព្រោះវាមានដំណើរការលឿនខ្លាំងជាង Server ដែលគាត់ធ្លាប់បានប្រើប្រាស់ពីមុន និងតម្លៃសមរម្យ បើប្រៀបធៀបទៅនិង Server ដ៏ទៃដែលមាន Specification ដូចគ្នា។

ក្រុមហ៊ុន ប្រសិទ្ធ សូលូសិន (Proseth Solutions) គឺជាក្រុមហ៊ុនតែមួយគត់ក្នុងប្រទេសកម្ពុជា មានជំនាញឯកទេសខាងផ្នែកផ្ដល់សេវាកម្ម និងប្រឹក្សាយោបល់លើ Data Center Solutions របស់ Cisco (Advanced Unified Computing Technology Specialization)។ ជារួមមក ដោយសារតែគុណភាពនៃផលិតផល និងការបំរើសេវាកម្មដ៏ល្អពី Cisco និង Proseth Solution នេះហើយទើបធ្វើអោយអតិថិជន គាំទ្រផលិតផល និងសេវាកម្មមកដល់សព្វថ្ងៃនេះ ៕