(ភ្នំពេញ)៖ MasterChef គឺជាកម្មវិធីចំអិនអាហារ ដែលមានសិទ្ធិចែកចាយធំជាងគេ ទូទាំងពិភពលោក,  ឥឡូវនេះ បានមកដល់កម្ពុជាហើយ មាននៅស្ថានីយទូរទស្សន៍ CTN តែមួយគត់។   

កម្មវីធីនេះត្រូវបានចែកចាយទូទាំងសកលលោក ក្រោមផ្លាកសញ្ញា Masterchef ហើយកំពុងត្រូវបានផលិត និងចាក់ផ្សាយ លើយពី៦០ប្រទេស ទៅកាន់ច្រើនជាង២០០តំបន់។

អ្វីដែលពិសេសនោះ MasterChef Khmer កំពុងតែរៀបចំឡើង នៅស្ថានីយទូរទស្សន៍ CTN ដើម្បីស្វែងរកកំពូលចុងភៅ លំដាប់ថ្នាក់ជាតិ។ ចុងភៅដែលមានទេពលោស្យ និងចំណង់ចំណូលចិត្ត នឹងកែប្រែជីវិតរបស់គេជាមួយរង្វាន់ សាច់ប្រាក់ ៥០០០០ដុល្លារ ហើយក្លាយជាចុងភៅអាជីបដ៏អស្ចារ្យ។

បេក្ខជនជាច្រើន នឹងមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធី នៅពេលដែលក្រុមការងារចុះទៅដល់ខេត្តក្រុងចំនួន៥ ប៉ុន្តែមានតែបេក្ខជន៥០រូបប៉ុណ្ណោះ ដែលនឹងត្រូវបានជ្រើសរើសទៅកាន់វគ្គបន្ត។

៣វគ្គដំបូង គឺជាវគ្គដែលបេក្ខជន ត្រូវជម្រុះជាងពាក់កណ្តាល នៃការជ្រើសរើស អាចស្មើនឹង ១ភាគ២នៃបក្ខជន ដែលអាចឆ្លងទៅវគ្គបន្ទាប់បាន។ ក្នុងវគ្គមួយចំនួន បេក្ខជនត្រូវបានបែងចែកជាក្រុមៗ ដែលសមាជិក មានតួនាទីជួយគ្នា មិនឲ្យជំរុះចេញពីកម្មវិធី។ សមាជិកក្រុមដែលចាញ់ ការប្រកួតប្រជែងនឹងប្រឈមមុខជាមួយការចាកចេញពីកម្មវិធី។

តំណាងអ្នករៀបចំកម្មវិធីបានឲ្យដឹងថា «វាជាដំណើរនៃការផ្លាស់ប្តូរជីវិតរបស់ពួកគេ ប៉ុន្តែមានតែម្នាក់គត់ ដែលអាចគ្រងតំណែង MasterChef Khmerយើងកំពុងតែស្វះស្វែងរកបេក្ខជន ដែលមានថ្វីដៃ ដើម្បីមកចូលរួមបង្ហាញពី សមត្ថភាពរបស់ពួកគេ។ តើអ្នកជាអ្នកដែលប៉ិនប្រសព្វ ក្នុងចង្ក្រានបាយឬទេ ឬអ្នកស្គាល់ពួកគេ? រង្វាន់ ៥០០០០ដុល្លារ កំពុងរង់ចាំលោកអ្នក តើអ្នកមានសមត្ថភាពកា្លយជាជ័យលាភី MasterChef ប្រចាំកម្ពុជានៅរដូវកាលទី១ នេះឬទេ?»

កម្មវិធីនឹងចុះទៅដល់ទីតាំង៥ខាងក្រោម៖
៨-៩ ខែកក្កដា នៅកំពង់ចាម
១៥-១៦ ខែកក្កដា នៅភ្នំពេញ
២២-២៣ ខែកក្កដា នៅសៀមរាប
២៩-៣០ ខែកក្កដា នៅខេត្តព្រះសីហនុ
៥-៦ ខែសីហា នៅបាត់ដំបង