Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំសំខាន់ចំនួន៣ នៅកូរ៉េខាងត្បូង

05-07-2017 09:35

(ភ្នំពេញ)៖ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូមួយចំនួន ទៅចូលរួមកិច្ចប្រជុំសំខាន់ចំនួន៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។

តាមសេចក្តីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា កិច្ចប្រជុំទាំង៣រួមមាន៖

ទី១៖ កិច្ចប្រជុំលើកទី៣ នៃវេទិកាសារព័ត៌មានអាយកាប (ICAPP) ដែលផ្តោតសំខាន់លើ «តួនាទីរបស់សារព័ត៌មានក្នុងការជំរុញនយោបាយ ប្រជាធិបតេយ្យ» និងតួនាទីរបស់សារព័ត៌មានក្នុងការកសាងសហគមន៍អាស៊ី។

ទី២៖ កិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្រ្តៃយ៍អាយកាប ដែលមានប្រទេសជាសមាជិកចំនួន២១ ក្នុងចំណោមសមាជិក២៣ នៅតំបន់អាស៊ីចូលរួម។

និងទី៣៖ កិច្ចប្រជុំលើកទី១ នៃវេទិកានយោបាយអាស៊ី អឺរ៉ុប ដែលក្នុងនោះ លោក ហោ ណាំហុង នឹងត្រូវបានស្នើធ្វើជាសហប្រធាននៃវេទិកានយោបាយអាស៊ី អឺរ៉ុប ជាមួយ លោក Geoffrey Van Orden ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ស្តីពីដំណើរទស្សនកិច្ចប្រជុំរបស់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖