(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានព្រមានដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល​មួយចំនួន នៅក្នុងប្រទេសកម្ពុជា ដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាម ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាពិសេសតាមលក្ខខណ្ឌដែលកំណត់ដោយមាត្រា១០ និងមាត្រា២៥ នៃច្បាប់នេះ។

សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មួយរយៈកន្លងទៅនេះ ក្រសួងបានសង្កេតឃើញមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួន ដែលបានចុះបញ្ជី និងតម្កល់សំណុំឯកសារនៅក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់អនុវត្តតាមលក្ខខណ្ឌដែលកំណត់ដោយមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ក៏មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានយកចិត្តទុកដាក់ អនុវត្តតាមបទប្បញ្ញត្តិនៃមាត្រាខាងលើនេះទេ និងបានអនុវត្តផ្ទុយពីលក្ខន្តិកៈរបស់ខ្លួនថែមទៀត។

ដើម្បីធានាឱ្យមានការចូលរួមអនុវត្តច្បាប់ខាងលើនេះ ឱ្យបានពេញលេញ ក្រសួងមហាផ្ទៃ បានប្រកាសដូចខាងក្រោម៖