(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន គន្ធធារ៉ា និង លោក ហួន លីហួ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ដល់ប្រជារាស្ត្រ៤៩០គ្រួសារនៅស្រុកឧដុង្គ
២៖ អាជ្ញាធរថៃប្រកាសថា ច្បាប់ថ្មីដែលរឹតបន្តឹងខ្លាំងលើពលករបរទេស ត្រូវពន្យារការអនុវត្ត រយៈពេល០៦ខែទៀត
៣៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តា៤ចំណុច ដែលធ្វើឱ្យ CPP ឈ្នះដាច់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ហើយនឹងបន្តឈ្នះនៅឆ្នាំ២០១៨
៤៖ ឧកញ៉ា ម៉ុង រិទ្ធី បានបញ្ជាក់ថា ការរិះគន់រឿងទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាងរបស់លោក ថ្មីៗនេះ កើតឡើងដោយសារតែ កសិករអ្នកចិញ្ចឹមជ្រូកចេះតែត្អូញត្អែរប្រាប់
៥៖ ពលករខ្មែរ បន្តសម្រុកមកបំពេញឯកសារ ដើម្បីទៅធ្វើការងារស្របច្បាប់នៅប្រទេសថៃឡើង ក្រោយរដ្ឋាភិបាលប្រទេសនេះ ចេញច្បាប់រឹតបន្តឹង
៦៖ លោក នី ចរិយា ចូលធ្វើការវិញហើយ ក្រោយតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
៧៖ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមេក្លោងដែលបង្ខំឲ្យក្មេងៗដើរសុំទាន នៅតាមទីសាធារណៈជាច្រើនឆ្នាំ ​ទៅតុលាការ​
៨៖ ពេញមួយខែមិថុនា ក្រសួងសាធារណការចាប់រថយន្តដឹកលើសទម្ងន់ ១២០គ្រឿង និងពិន័យប្រាក់ជាង ២៣៣លានរៀល
៩៖ អាជ្ញាធរខេត្តសៀមរាប ដាក់ចេញវិធានការថ្មី ដើម្បីរំដោះចំណីផ្លូវ និងបង្កើនសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ផាប់ស្ទ្រីត ក្រុងសៀមរាប
១០៖ ១៧ឆ្នាំនេះ ជប៉ុនផ្តល់ជំនួយជិត ៤៦លានដុល្លារអាមេរិក សម្រាប់ផ្តល់អាហារូបករណ៍ជូននិស្សិត និងមន្រ្តីខ្មែរ ទៅសិក្សានៅជប៉ុន

* ព័ត៌មានពិភពលោក (World News)
១៖ កូរ៉េខាងជើង «បាញ់មីស៊ីលផ្លោង ធ្លាក់ចូលសមុទ្រជប៉ុន» នៅ​ចំថ្ងៃបុណ្យ​ឯករាជ្យអាមេរិក និងបន្ទាប់ពីបានអួតថា មីស៊ីលខ្លួនអាចបាញ់ដល់គ្រប់ទិសទីលើលោក
២៖ ទីបំផុត «កូរ៉េខាងជើងប្រកាស​ជោគជ័យ នៃការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM»
៣៖ ទីបំផុត វៀតណាម សម្រេចជាស្ថាពរ ដោយកំណត់ចាប់ពីឆ្នាំ២០៣០ឡើងទៅ ទីក្រុងហាណូយលែងឲ្យម៉ូតូធ្វើចរាចរណ៍៕