(កូរ៉េខាងត្បូង)៖ សមាជិក-សមាជិកា និងសកម្មជនគណបក្សប្រជាជនកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានប្ដេជ្ញាបន្ដគាំទ្រ ឥតងាករ៉េនូវគោលនយោបាយ និងកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងបានបេ្តជ្ញាថា នឹងថែរក្សាសន្ដិភាព ការអភិវឌ្ឍ មិនឱ្យកម្លាំងអនុភាពណាបំផ្លាញបានជាដាច់ខាត។

សមាជិក​សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ បានបន្ថែមថា ដើម្បីតបស្នងចំពោះវីរភាព និងគុណបំណាច់ របស់គណបក្ស សមាជិក-សមាជិកា និងសកម្មជនបាន ប្ដេជ្ញាចិត្តថា នឹងប្រព្រឹត្តតែអំពើល្អ ដើម្បីសង្គមជាតិរុងរឿង និងដើម្បីឈ្នះឆ្នោតនៅឆ្នាំ២០១៨ជាថ្មីទៀត និងសន្យាថា នឹងបន្តគាំទ្រឥតងាករេចំពោះសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។

ការប្ដេជ្ញានេះ បានលើកឡើងនៅក្នុងពិធីមីទ្ទីញអបអរសាទរ ខួបបអនុស្សាវរីយ៍លើកទី ៦៦ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា នៅចុងសប្តាហ៍នេះនៅទីក្រុងស៊ូវ៉ុន ខេត្តខ្យងគី សាធារណរដ្ឋកូរ៉។

នៅក្នុងពិថីនោះ ក៏មានការចូលរួមពី លោក ឡុង ឌីម៉ង់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ ជាមួយនឹងសមាជិក-សមាជិកា និងភ្ញៀវកិត្តិយស ប្រមាណ៣៥០នាក់ ក្នុងបរិយាកាសរីករាយ ស្និតស្នាល និងអត្ថន័យ៕