(ភ្នំពេញ)៖ ថ្នាក់ដឹកនាំខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំដោយលោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឃ្លាំង ហួត អភិបាលខណ្ឌ នាំយកទៀនព្រះវស្សា និង​​ទេយ្យវត្ថុប្រគេនព្រះសង្ឃ ដែលគង់នៅវត្ត​​​​​ចំបក់មាស សង្កាត់បាក់ខែង​ និងវត្ត​ឧទ្ទម្ពរ សង្កាត់កោះដាច់។

ក្នុងនោះវត្តនីមួយៗ រួមមានទៀនវស្សា​១គូ, ទេយ្យទាន​១, ​អង្ករ​២បាវ, មី​៤កេស, ទឹកសុទ្ធ​៤កេស, ទឹកក្រូច​៤កេស, ទឹកផ្លែឈើ​៤កេ​ស, ស្ករស​១បាវ, ទឹកដោះគោ​១កេស, តែ​៤កញ្ចប់ធំ និងទេយ្យវត្ថុរបស់​លោកស្រី កែវ ច័ន្ទស៊ុនណារី អភិបាលរងខណ្ឌជ្រោយចង្វារ រួមមាន​មី​២កេស, ត្រីខ​២ដុំ ស្មើ​​២០កំប៉ុង, ទឹកត្រី​២យួរ និង​ទឹកស៊ីអ៊ីវ​២យួរ។

​ដោយឡែកបច្ច័យប្រគេនសម្រាប់កសាង វត្តចំបក់មាស​ សង្កាត់បាក់ខែង បច្ច័យ១,១៧០,០០០រៀល, ប្រគេនព្រះចៅអធិការ ​៨០,០០០រៀល, ព្រះសង្ឃ​៦អង្គ ក្នុងមួយអង្គ​៥០,០០០, ជូនយាយ​ជី តា​ជី​ ៣០នាក់​ ក្នុងម្នាក់ថវិកា២​​ម៉ឺនរៀល​​។ ចំណែកវត្តឧទ្ទម្ពរ​ សង្កាត់កោះដាច់​ បច្ច័យកសាង​១,០០០,០០០រៀល, ប្រគេនព្រះចៅអធិការ ៨០,០០០រៀល, ព្រះសង្ឃ​៦អង្គ ក្នុងមួយអង្គ​៥០,០០០រៀល, ជូនយាយជី​ តាជី​ ៣៨នាក់​​ក្នុងម្នាក់ ថវិកា១០​,០០០រៀល៕