(ភ្នំពេញ)៖ ក្រោមវត្តមាន និងមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ភោជនីយដ្ឋានអ៊ុយគុយទាវ សាខាថ្មីបឹងកេងកង ត្រូវបានបើកសម្ពោធផ្លូវការហើយ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ ជាមួយការបង្ហាញវត្តមានគុយទាវពិសេស ដែលផលិតចេញពីអង្ករផ្កាម្លិះដ៏ល្អលេខមួយរបស់ខ្មែរ ស្រូបដោយទឹកស៊ុបមានក្លិនឈ្ងុយឈ្ងប់ ប្រកបដោយអនាម័យខ្ពស់ ពិតជាឆ្ងាញ់ពិសាមែន។ បើចង់ប្លែកមាត់ ចាំដល់ណាទៀត?

លោកអ្នកដឹងទេថា ភោជនីយដ្ឋានអ៊ុយគុយទាវ ដែលកំពុងបង្ហាញវត្តមាននៅរាជធានីភ្នំពេញ និងល្បីជាងគេផ្នែកម្ហូបអាហារនេះ គឺមានលោក លូ ម៉េង ជាស្ថាបនិក និងប្រធានចុងភៅម្នាក់ ដែលមានស្នាដៃចំណានល្បីល្បាញ នៅប្រទេសកម្ពុជា។

លោក លូ ម៉េង បានរៀបរាប់ពីលក្ខណៈពិសេសនៃរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់គុយទាវនេះថា បានផលិតចេញពីអង្ករផ្កាម្លិះដ៏ល្អលេខមួយរបស់ខ្មែរ ព្រោះអង្ករមិនត្រឹមតែជាអាហារចាំបាច់ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងអាចធ្វើជាអាហារដទៃទៀតផង ដូចជា បង្អែម នំចំណី សសរសៃមី នំបញ្ចុក និងសសរសៃគុយទាវ ដែលប្រជាជនពេញនិយមជាងគេនៅពេលព្រឹក។

លោកមេចុងភៅដ៏ចំណានរូបនេះ បានបន្តថា ដោយសារតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាជន លើរសជាតិគុយទាវ ដែលផលិតចេញពីអង្ករផ្កាម្លិះនេះហើយ ទើបភោជនីដ្ឋានអ៊ុយគុយទាវរបស់លោក បានបើសាខាថ្មីរបស់ខ្លួនមួយទៀត ស្ថិតនៅផ្ទះលេខ៤៦ ផ្លូវលេខ៣៥២ កែងផ្លូវលេខ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលចាប់បើកពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់។

ក្រៅពីគុយទាវដ៏ឆ្ងាញ់ពិសាខាងលើ ភោជនីយដ្ឋានអ៊ុយគុយទាវ ក៏មានលក្ខណៈប្រណិតសម្រាប់ម្ហូបអាហារខ្មែរ ច្រើនជម្រើស ច្រើនរសជាតិ ដូចជា ប្រហុកខ្ទិះ បាយសាច់គោម្រេចខ្ចីកំពត បាយសាច់មាន់ថ្មីៗជាដើម ហើយថ្មីៗនេះ ភោជនីយដ្ឋានអ៊ុយគុយទាវ បានបង្កើតមុខម្ហូបឆ្ងាញ់ៗថ្មីទៀត ដូចជា ម្ហូបក្នុងឆ្នាំងអាម៉ុក ត្រីសម្លម្ជូរតាមខេត្ត ញាំ និងគ្រឿងក្លែមផ្សេងៗ ជាមួយស្រាក្រឡុកជាច្រើនមុខទៀត។

ជម្រើសល្អសម្រាប់អាហារពេលព្រឹកនៅទីនោះ គឺកម្មង់ជាឈុត១មានគ្រប់មុខ ចំណែកអាហារថ្ងៃត្រង់ លោកអ្នកអាចជ្រើសរើសបានតាមចំណង់ចិត្ត ពិសេសសាច់អាំងសម្លម្ជូរតាមខេត្តផ្សេងៗ។ ប្រសិនបើលោកអ្នកមានពេលតែអាហារពេលល្ងាច ជម្រើសល្អបំផុត គឺស៊ុបឆ្នាំងដីសាច់ក្រក កូនគោអាំង ញាំ គ្រឿងក្លែមច្រើនមុខទៀត ពិសេសជាមួយស្រាក្រឡុកប្រចាំហាង ឬស្រាក្រហមផងដែរ។

សម្រាប់អាហារដែលបានរៀបរាប់ខាងលើ គឺមាននៅតែសាខាបឹងកេងកងតែប៉ុណ្ណោះ សម្រាប់លោកអ្នកដែលមិនទាន់រីករាយជាមួយអាហារប្រចាំហាង ក៏ដូចជាកាហ្វេខ្មែរ បង្អែម ទឹកផ្លែឈើក្នុងតំបន់ និងផ្លែឈើស្រស់ៗជាច្រើនមុខទៀត។

សូមអញ្ជើញទៅភ្លក់ម្ដងមើល នៅសាខាភោជនីយដ្ឋានអ៊ុយគុយទាវណាមួយក៏បាន ដែលនៅជិតលោកអ្នក ក្នុងនោះរួមមាន៖

សាខាទី១៖ អ៊ុយគុយទាវ សាខាអាហារដ្ឋាន World Dining ជាន់ទី២ ក្នុងផ្សារទំនើបអ៊ីអនម៉ល
សាខាទី២៖ អ៊ុយគុយទាវ ជាន់ផ្ទាល់ដី ជាប់ផ្លូវចូល A-Sweet Zone ក្នុងផ្សារទំនើបអ៊ីអនម៉ល
សាខាទី៣៖ អ៊ុយគុយទាវ នៅលើមហាវិថីកម្ពុជាក្រោម ចុះពីស្ពានអាកាស៧មករាបន្ដិតខាងស្ដាំដៃ
សាខាទី៤៖ អ៊ុយគុយទាវ នៅសងកាត់បឹងកេងកងនេះតែម្ដង៕