(ភ្នំពេញ)៖ ក្នុងកម្មវិធីប្រគំតន្រ្តីកម្ពុជា-ថៃដ៏កក្រើក ក្នុងផ្សារកុងទីន័រ រាជធានីភ្នំពេញ គេឃើញមានវត្តមានរបស់លោក Pao Ploy និងលោក Sutter ម្ចាស់បទ «អតីត» ដែលជាបទចម្រៀង Original Song កំពុងពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យនោះ បានចូលខ្លួនមកបំពេរសោតិន្ត្រីយារម្មណ៍របស់ទស្សនិកជន ជាមួយការប្រម៉ូសិនពិសេស នូវផលិតផលថ្មីមួយរបស់ក្រុមហ៊ុន SINGHA Beer នោះគឺប្រភេទសឺរទែនផ្ទុកស្រាម្យ៉ាង ប្រើបច្ចេកវិទ្យាទំនើបក្នុងការចាក់ស្រាបៀរ។

ម៉ាស៊ីនទំនើបមួយនេះ ជាផលិតផលថ្មីពុំធ្លាប់មានពីមុនមកទេ នៅប្រទេសកម្ពុជា ជាមួយរូបរាងដ៏ទាក់ទាញ និងងាយស្រួលក្នុងការបូមស្រាបៀរចូលក្នុងកែវយកមកពិសា ដែលត្រូវបាននាំចូលពីប្រទេសថៃ ដោយក្រុមហ៊ុន SINGHA Beer តែមួយគត់។

វាក៏ជួយបង្កើនរសជាតិស្រាបៀរដែលអ្នកបូមចូលក្នុងកែវនោះ កាន់តែមានរសជាតិឆ្ងាញ់ខុសពីថូស្រាបៀរធម្មតាផងដែរ ហើយអ្វីដែលពិសេសទៀតនោះ វាមានអនាម័យខ្ពស់ និងរពារកម្ទេចល្អក់កករធូលី បានស្អាតជាងថូស្រាបៀរធម្មតាផងដែរ។

ប្រញាប់ឡើង សូមអញ្ជើញទៅសាកភ្លក់រសជាតិថ្មី នៃស្រាបៀរដែលលោកអ្នកពេញនិយមចូលចិត្តពិសា នៅក្នុងសឺរទែនស្រាទំនើបមួយនេះ នៅហាងបាងកក ក្នុងផ្សារកុងទីន័រ រាជធានីភ្នំពេញ ជាមួយបទពិសោធន៍ថ្មី ក្នុងការពិសាដោយការទទួលខុសត្រូវ ព្រោះឱកាសនេះទើបតែមានជាលើកដំបូង ហើយមានតែមួយគត់នៅប្រទេសកម្ពុជា៕