(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមជាអធិបតី រួមជាមួយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការពុទ្ធិកសិក្សា សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈក្នុងពិធីកាត់វិញ្ញាសា ក្នុងការប្រឡងជ្រើសរើសគ្រូពុទ្ធិកសិក្សាទាំង៣កម្រិតឲ្យចូលបម្រើការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា។

បើតាមលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា បេក្ខជនដែលចូលប្រឡងនៅពេលនេះ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញចំនួន៤៧២អង្គ/នាក់។

នៅក្នុង​ឱកាសនោះលោករដ្ឋមន្រ្តី បានណែនាំដល់គណៈមេប្រយោគ និងអ្នករៀបចំការប្រឡងទាំងអស់ ត្រូវតែពង្រឹង និងរឹតបន្តឹងឲ្យខ្លាំង ដើម្បីចំរាញ់យកអ្នកចេះឲ្យពិតប្រាកដ៕