(កាណាដា)៖ លោក រិន វីរៈ ប្រធានក្រុមកាងារ រៀបចំអង្គការចាត់តាំងយុវជនប្រទេសកាណាដា និងជារដ្ឋលេខាធិការ ក្រសួងផែនការ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំគណៈប្រតិភូក្រុម ដ.៣ ចូលរួមជួបសំណេះសំណាលសកម្មជនយុវជនបក្ស សាខាបក្ស ​សមាជិកបក្ស​ និងប្រជាពលរដ្ឋរស់នៅក្រុង Toronto, ក្រុង Ottawa និង​ ក្រុង Montreal។

លោក រិន វីរៈ បញ្ជាក់ថា ក្នុងគោលបំណងនៃពិធីជួបនេះ គឺដើម្បីជំរាបជូនប្រជាពលរដ្ឋ អំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ ក៏ដូចជាកាប្រឹងបែ្រងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ រហូតមានការីកចម្រើនដូចសព្វថៃ្ងនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

​ក្នុងឱកាសនោះ ​ក្រៅពីទទួលបាយសាមគ្គី ប្រជាពលរដ្ឋរស់នៅក្នុងក្រុងទាំង៣​ បានចូលរួមជាថវិកា​ដល់ក្រុមកាងារ ដ.៣ ឲ្យជីកអណ្តូងទឹក ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ចំនួន​១៧,២២៥ដុល្លារ កាណាដាផងដែរ៕​