(បន្ទាយមានជ័យ)៖ លោកស្រី ញ៉ែម សាខន ភរិយាសម្ដេចក្រឡាហោម ស ខេង និងលោកស្រី ម៉ៅ ម៉ាល័យ ​ភរិយាឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំក្រុមការងារចុះជួយដកស្ទូងស្រូវ របស់ប្រជាពលរដ្ឋនៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារជើង ស្រុកថ្មពួក។

គោលបំណងរបស់ភរិយាថ្នាក់ដឹកនាំទាំង២ ដែលចុះជួយប្រជាពលរដ្ឋនេះ ដើម្បីជួយសម្រួលទុកលំបាករបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយផ្សេងផងដែរ ដែលទាំងនេះសបញ្ជាក់ឲ្យឃើញថា ជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំដល់ប្រជាពលរដ្ឋ៕