(ឧត្តរមានជ័យ)៖ នៅរសៀល​ថ្ងៃទី០១ ខែកក្កដា​ ឆ្នាំ២០១៧នេះ ​មានប្រជាពលរដ្ឋជួលអេស្កា ជីកស្រះ នៅចំណុចអូរខ្ចៅ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ​បានប្រទះឃើញគីបបំបែក និងក្បាលគ្រាប់ ធុន៨២មីលីម៉ែត្រ​ចំនួន២៨កេស ហើយបានប្រគល់ជូនសមត្ថកិច្ច។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ប្រជាពលរដ្ឋ​បាននាំគ្នាយកគ្រឿងចក្រ​ ដើម្បីកាយយកអាចន៍ដី និងជីកស្រះ​មិនទាន់បានប៉ុន្មានម៉ែត្រផង ស្រាប់តែប្រ​ទះឃើញគ្រាប់​ខាងលើ​នេះ ​សំណាងណាស់​កាយដីមិនចំគ្រាប់​ និងមិនប​ង្កឲ្យផ្ទុះ​ កុំអីគ្រោះថ្នាក់មនុស្សមិនដឹងថាមានគ្នាប៉ុន្មាននាក់ទេ ហើយភ្លាមៗប្រជាពលរដ្ឋ បានរាយការណ៍ទៅកាន់សមត្ថកិច្ច​ជំនាញ​ចុះមកត្រួតពិនិត្យ​កន្លែងហេតុការណ៍​។

ក្រោយ​ត្រួតពិនិត្យ សមត្ថកិច្ចបានទំនាក់ទំនងទៅអង្គការ «ហេឡូត្រាស់» ដើម្បីមកទទួលយកគ្រាប់ខាងលើនេះរក្សាទុក​បំផ្លាញ​ចោល​៕