(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់នាក់ របួសស្រាលម្នាក់នាក់ និងរបួសធ្ងន់៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង រថយន្តតូច២គ្រឿង និងរយន្ដធុនធំ១គ្រឿង  ហើយមូលហេតុដែលបណ្ដាលឲ្យកើតប្រជែង និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៥៨លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន១២៤នាក់ របួសធ្ងន់ចំនួន២៩៦នាក់ និងរបួសស្រាលចំនួន១១២នាក់៕