(ភ្នំពេញ)៖ ការជួបជុំ នៃអ្នកចាប់ផ្ដើមអាជីវកម្មថ្មី គឺការជួបជុំក្រៅផ្លូវការមួយ សម្រាប់មនុស្ស ដែលមានគំនិតដូចគ្នា ដែលមានក្តីរំភើប ក្នុងការចាប់ផ្តើមអាជីវកម្ម និងភ្ជាប់បណ្តាញទំនាក់ទំនងអាជីវកម្ម ដែលគោលបំណងនៃការជួបជុំនេះ គឺជាការចែករំលែក គំនិត និងមហិច្ឆតាអាជីវកម្ម ជាមួយនឹងអ្នកបង្កើតសហគមន៍ថ្មីមួយ នៅក្នុងបេះដូង នៃប្រទេសកម្ពុជា។

អ្នកចូលរួម នឹងមានឱកាស ដើម្បីណែនាំខ្លួនឯង ទៅកាន់សហគមន៍ និងស្វែងរកដៃគូអាជីកម្ម អ្នកប្រឹក្សាយោបល់ និងវិនិយោគ។

កម្មវិធីការជួបជុំនេះ គឺនឹងការចែករំលែកគំនិត ចង់ចាប់ផ្ដើមអាជីវម្ម ទៅដល់និស្សិត អ្នកជំនាញ សហគ្រិន អ្នកវិនិយោគ ដែលមានចំណាប់អារម្មណ៍  ចូលរួមនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៧ ចាប់ពី ម៉ោង ៥:៣០ ល្ងាច ដល់ ៧:៣០ យប់ នៅការិយាល័យធ្វើការរួមគ្នា Emerald HUB Co-working Space ដែលមានទីតាំង នៅ ជាន់ទី ១១ អាគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ទល់មុខវិទ្យាល័យបាក់ទូក។

កម្មវីធីការជួបជុំនេះផងដែរ គឺត្រូវបានរៀបចំឡើងដោយ Emerald HUB រួមនឹងដៃគូសហការឧបត្ថម្ភ ពីក្រុមហ៊ុនឌីជីអ៊ីនធឺណិត ក្រុមហ៊ុន Smart, Amreth និង  Sabay Digital Corp.។

ដើម្បីញ៉ាំងកម្មវិធីលើកទី៩នេះ ឲ្យកាន់តែប្រសើរ ក្រុមការងារ Startup Party បានអញ្ជើញវាគ្មិន៣រូប គឺ១. លោកនាក់ ឡុងឃាង ជាប្រធានផ្នែកលក់ មកពីក្រុមហ៊ុនឌីជីអ៊ីនធឺណិត, ២. លោក ហុង សុវណ្ណដារ៉ា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GO-X និង៣. លោកស្រី ហេង ដារីនែន អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម នៃក្រុមហ៊ុន iPay88 នឹងចូលរូមធ្វើបទបង្ហាញ ទាក់ទងទៅនឹងការវិវឌ្ឍន៍នៃអាជីវកម្ម ក្នុងវិស័យសេដ្ឋកិច្ច ឌីជីថល។

ចង់ដឹងថា តើពួកគេមានបេសកកម្មក្នុងការដោះស្រាយបញ្ហាសង្គម និងធ្វើឱ្យអាជីវកម្មដ៏ទៃទៀតមានភាពងាយស្រួលទូទាំងសកលបានកំរិតណា?

តោះ! ចុះឈ្មោះចូលរួមការជួបជុំនេះទំាងអស់គ្នា តាមតំណរ៖ https://goo.gl/bp6Jeh