(ភ្នំពេញ)៖ Bar B Q Plaza នឹងបើកសម្ភោធភោជនីយដ្ឋានចម្អិនម្ហូបដោយខ្លួនឯង ទីមួយរបស់ខ្លួននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅផ្សារទំនើបអ៊ីអន ក្នុងក្រុងភ្នំពេញ ដោយក្រុមហ៊ុន Express Food Group (EFG) ដែលជាសាខា របស់ក្រុមហ៊ុន RMA Cambodia ទើបបានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Thai Food Passion Co ដើម្បីប្រតិបត្តិការភោជនីយដ្ឋាន Bar B Q Plaza នៅក្នុងប្រទេសកម្ពុជា។

លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Cambodia បាននិយាយថា «បុគ្គលិកគ្រប់រូបនៅក្រុមហ៊ុន RMA Cambodia និងEFG រួមទាំងរូបខ្ញុំផ្ទាល់មានក្តីរំភើបខ្លាំងណាស់ ក្នុងការនាំជូនមកនូវភាពដ៏អស្ចារ្យ ក្នុងការស្រស់ស្រូបអាហារចម្អិនដោយខ្លួនឯងរបស់ Bar B Q Plaza ដែលប្រកបដោយគុណភាពខ្ពស់ទាំង សាច់ និងបន្លែស្រស់ ដល់អតិថិជននៅកម្ពុជា, ជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានយីហោឈានមុខគេដំបូងគេ នៅកម្ពុជាតាំងពីឆ្នាំ២០០៤ ការបន្ថែម Bar B Q Plaza ទៅក្នុងបណ្តាក្រុមភោជនីយដ្ឋានអន្ដរជាតិជាច្រើនរបស់ EFG នឹងបន្តឲ្យយើងផ្តល់ជូន នូវម្ហូបអាហារស្ដង់ដារខ្ពស់​និងបទពិសោធបរិភោគអាហារកាន់តែល្អ ដល់អតិថិជននៅប្រទេសកម្ពុជា»។

ក្រុមហ៊ុន EFG គ្រោងនឹងពង្រីកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាមួយការបើកបន្ថែមសាខា Bar B Q Plaza ចំនួនដប់ទៀតនៅត្រឹម​ឆ្នាំ២០២២។ ការពង្រីកនេះនឹងនាំមកនូវការងារថ្មីជាង១០០បន្ថែម នៅតាមទីតាំង នៅក្នុងទីក្រុងធំៗ ដែលកម្លាំងការងាររបស់ក្រុមហ៊ុន នឹងឡើងដល់ទៅជាង១៣០០។

ភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងបែបម៉ុងហ្គោលី និង ជប៉ុន Bar B Q Plaza សាខាផ្សារទំនើបអ៊ីអន នឹងផ្តល់ជូននូវ អាហារដែល​មានជីវជាតិ និងមានតម្លៃសមរម្យ។ តាមរយៈការជ្រើសរើសដោយយកចិត្តទុកដាក់ ដោយមានអាហារស្រស់និងមានអនាម័យខ្ពស់ ដោយរួម​មាន៖ សាច់ជ្រូក សាច់មាន់ ត្រី បង្គា បន្លែ និងរសជាតិ ទឹកជ្រលក់រូបមន្តសំងាត់ដែលមាន៤៨គ្រឿងផ្សំដែលបានលាយបញ្ចូលគ្នា នឹងធ្វើការ​បរិភោគអាហារនៅ បារ ប៊ី ឃ្យូ ផ្លាហ្សា ប្រកបដោយភាពរីករាយ។ ខ្ទះមាសនឹងប្រើសម្រាប់ចម្អិនសាច់បន្លែនិងស៊ុបនឹង ធ្វើឲ្យការញាុំ អាហារ ជួបជុំគ្រួសារកាន់តែមានន័យ។ Bar B Q Plaza ត្រូវបានចាត់ចំណាត់ថ្នាក់ភោជនីយដ្ឋានលេខមួយ ក្នុងផ្នែក ភោជនីយដ្ឋានចម្អិន​អាហារដោយខ្លួនឯងជាង៥ឆ្នាំមកហើយ។ Bar B Q Plaza សាខាផ្សារអុីអន នឹងប្រើគ្រឿង ផ្សំពីប្រទេសថៃ​ដើម្បីរក្សារសជាតិដើម។

ទីផ្សារភោជនីយដ្ឋានជាអាជីវកម្មដែលកំពុងរីកចម្រើនដ៏គួរឲ្យកត់សម្គាល់។ វិស័យភោជនីយដ្ឋាននេះបានបន្តកើន ឡើងគួរឱ្យកត់សម្គាល់។ យ៉ាងហោចណាស់មានភោជនីយដ្ឋានចំនួយ២៥០០ បានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម កម្ពុជាដែលក្នុងឆ្នាំ២០១៦។ ទីផ្សារនេះត្រូវបាន​វាយតំលៃថាមានតម្លៃដល់ទៅ ៤០០លានដុល្លារអាមេរិក។

Bar B Q Plaza ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយលោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំងបែប​ម៉ុងហ្គោលី និងជប៉ុនដែលល្បីជាយូរមកហើយជាមួយភោជនីយដ្ឋានរបស់គាត់។ Bar B Q Plaza មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំង១៧សាខា នៅប្រទេសម៉ាឡេស៊ី និងពីរសាខាទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ Thai Food Passion Co រៀបចំការពង្រីកទុកមុន​យ៉ាងហោចណាស់៣០ ភោជនីយដ្ឋាននៅឆ្នាំ២០២០ខាងមុខនេះ។

EFG ជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានមុនដំបូង និងនាំមុខគេ ដែលនាំមកនូវភោជនីយដ្ឋានអាហារអន្ដរជាតិ មកកម្ពុជាតាំងពីឆ្នាំ​២០០៤។ សព្វថ្ងៃនេះក្រុមហ៊ុន EFG មានបុគ្គលិកជាង១,២០០នាក់ នៅទូទាំងប្រទេស ហើយប្រតិបត្តិ៖ The Pizza Company, BBQ Chicken, Swensen’s, Costa Coffee, Dairy Queen និង Krispy Kreme៕