(ព្រៃវែង)៖ កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៣នាក់ នៅ២កន្លែងផ្សេងគ្នា គឺនៅស្រុកពាមរក៌ និងស្រុកស្វាយអន្ទរ។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ដោយ​មានការសម្របសម្រួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ​។

មន្រ្តីអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១៖ ឈ្មោះ​ ណាត់​ ចំណាន ហៅក្រៅ​ ខ្ចឹប​ អាយុ​១៨ឆ្នាំ​ រស់នៅភូមិ​ពន្លៃ ឃុំ​បាបោង ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង។ វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌ស​១​កញ្ចប់ទំងន់០,៣០ក្រាម, ម៉ូតូចំនួន១​គ្រឿង, ទូរសព្ទ័ដៃ១គ្រឿង។

ហើយនៅថ្ងៃដដែលវេលាម៉ោង២៣.២៥នាទី កម្លាំងជំនាញ បានចុះបង្រា្កបបទល្មើសគ្រឿងញៀនមួយកន្លែងទៀត នៅចំណុចភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវេង។ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់​ ទី១៖ ឈ្មោះ គង់ សុខណេម មុខរបរកម្មកររស់នៅភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល និង២៖ ឈ្មោះ ហុង លីន អាយុ២៧ឆ្នាំ មុខរបកម្មកររស់នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍ស ចំនួន២កញ្ចប់ទម្ងន់១​.២៥ក្រាម,ម៉ូតូ១គ្រឿង, ទូរសព្ទ័ចំនួន៣គ្រឿង។

បច្ចុប្បន្ន​ជង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង បញ្ជូនខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕