(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក​ សៀ សៀកឡេង, លោក ហួន លីហួ, លោក អាន គន្ធធារ៉ា រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ អ្នកនាំពាក្យគណបក្សកាន់អំណាច ហៅលោក សម រង្ស៊ី ថាជាកូនជនក្បត់ជាតិ ដែលចូលចិត្តអនុវត្តវប្បធម៌ លាបពណ៌ មិនចេះឈប់ឈរ
២៖ ថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន និងសមាជិកជាង ២ម៉ឺននាក់ នឹងប្រារព្ធខួប ៦៦ឆ្នាំថ្ងៃកំណើតគណបក្ស ប្រជាជនកម្ពុជា
៣៖ សេចក្តីថ្លែងការណ៍ CPP ចាត់ទុកសេចក្តីថ្លែងការណ៍របស់ CNRP ជុំវិញការបោះឆ្នោតឃុំសង្កាត់ គឺនិយាយ មួលបង្កាច់គ្មានការពិត និងសូមថ្កោលទោសយ៉ាងដាច់អហង្កា
៤៖ សមាគមទូរទស្សន៍កម្ពុជា ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបការលើកឡើងរបស់ CNRP ករណីជួលម៉ោងផ្សាយ យុទ្ធនាការឃោសនាបោះឆ្នោត
៥៖ សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យអភិបាលខេត្តកំពង់ចាមថ្មី ប្រឹងប្រែងលុបបំបាត់គ្រឿងញៀន ឲ្យបាននៅទូទាំងខេត្ត
៦៖ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា៖ ៥ខែ ដើមឆ្នាំ២០១៧ ទុនវិនិយោគលើវិស័យសំណង់ និងលំនៅដ្ឋាននៅកម្ពុជា មានជាង៤ពាន់លានដុល្លារ
៧៖ ភរិយាលោក ហុង សុខហួរ ត្រូវបានស្នើអោយជំនួសតំណែងប្តី នៅក្នុងស្ថាប័នព្រឹទ្ធសភា
៨៖ ស្រ្តីសកម្មជនបក្សសង្គ្រោះជាតិ ដែលយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ ត្រូវតុលាការខេត្តកំពង់ស្ពឺ ចេញដីកាតាមចាប់ខ្លួន
៩៖ មេអគ្គិសនីកម្ពុជា៖ ការដាច់ភ្លើងក្នុងក្រុងមួយរយៈពេលនេះ មិនមែន​ខ្វះភ្លើងនោះទេ គឺមកពីរថយន្ដធំៗ បើកប៉ះខ្សែបញ្ជូនកម្រិតខ្ពស់, អាជ្ញាធរអគ្គិសនី កំពុងសហការជាមួយសាលាក្រុង ដើម្បីទប់ស្កាត់បញ្ហានេះ
១០៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ ឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ ក្នុងខណ្ឌជ្រោយចង្វា
១១៖ លោក គួច ចំរើន បានចូលកាន់តំណែងអភិបាលខេត្តកំពង់ចាមថ្មី ជាផ្លូវការហើយ នៅថ្ងៃអង្គារនេះ ដើម្បីជំនួស លោក លន់ លឹមថៃ
១២៖ អង្គការយូណេស្កូ បង្ហាញភាពមហន្តរាយ នៃបេតិកភណ្ឌជុំវិញពិភពលោកតាមរយៈសង្គ្រាមស៊ីវិល ដើម្បីរំលឹកដល់ការអភិរក្សរមណីយដ្ឋានអង្គរ

* ព័ត៌មានអន្តរជាតិ (World News)
១៖ អាជ្ញាធរថៃ «កំពុងរៀបចំ​គំរោង​យក​ពន្ធផ្លូវ ពីយានយន្ត​ប្រទេស​ជិតខាង» ដែលធ្វើ​ដំណើរ​ចូលមក​ប្រទេសថៃ!
២៖ គិតចាប់ពីឆ្នាំ២០០០ «រុស្ស៊ីលក់នាវាចម្បាំង-មុជទឹក បានសរុប៥០គ្រឿង» គិតជាទឹកប្រាក់២៤ពាន់លានដុល្លារ! ៕