(ភ្នំពេញ)៖ ពិតជាអស្ចារ្យណាស់! ស្រាក្រហមរសជាតិឆ្ងាញ់លំដាប់អន្តរជាតិ នាំចូលពីប្រទេសអ៊ីតាលី នឹងផ្ដល់ជូនមិត្តៗនារីៗដោយឥតគិតថ្លៃម្នាក់១ដបៗ អមដោយការប្រគំតន្រ្តីចម្រុះជាតិ-អន្តរជាតិ ពិរោះរណ្ដំពេញចិត្ត ជាមួយការចូលកម្សាន្តសប្បាយក្នុងហាង RAQIA REPUBLIC ទីតាំងថ្មី ក្បែរក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ហើយថែមទាំងមាន​ឱកាសភ្លក់រសជាតិថ្មីប្លែកនូវម្ហូបអាហារខ្មែរ-បរទេស ពីចុងភៅដែលមានស្នាដៃចំណានៗ។

មិនមែនមានតែមួយថ្ងៃទេ ការផ្ដល់ជូនដោយឥតគិតថ្លៃនេះ មានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ក្នុងនោះក៏មានវត្តមានតារាចម្រៀង និងក្រុមសិល្បជាតិ-អន្តរជាតិល្បីៗ ចូលទៅញាំអារម្មណ៍មិត្តយុវវ័យ ឲ្យមានភាពសប្បាយរីករាយរៀងរាល់យប់ផងដែរ។

កាន់តែពិសេសនោះ ហាងដែលសំបូរបែបពិសេសទំនើបទាន់សម័យនេះ ក៏មានបម្រើម្ហូបអាហារផងដែរ ដោយពេលព្រឹក​មានលក់អាហារបែបអឺរ៉ុប និងកាហ្វេរសជាតិឈ្ងុយឆ្ងាញ់ពីអ៊ីតាលីសុទ្ធ ១០០% ហើយពេលយប់មានអាហារ ស្រាក្រហម និងភេសជ្ជៈគ្រប់មុខផងដែរ។

លើសពីនោះ សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈទាំងអស់ រួមទាំងយុវវ័យផងដែរ សូមមកពិសាកាហ្វេ ដែលមានរសជាតិដើមស្ដង់ដារអន្ដរជាតិពីអ៊ីតាលី និង ​Fresh Crepe រសជាតិឈ្ងុយឆ្ងាញ់ពីជប៉ុន ដែលមានតែមួយកត់នៅកម្ពុជា។ លោកអ្នកក៏អាចពិសាបណ្ដើរ ពិភាក្សាការងារ ឬការសិក្សាបណ្ដើរ ជាមួយនឹងទីតាំងដែលរចនាយ៉ាងទាក់ទាញ ទីធ្លារធំទូលាយ និងអាចវេចខ្ចប់យកចេញក្រៅបានទៀត ជាមួយនឹងកំប៉ុងដ៏ស្រស់ស្អាត ពីហាង RAQIA REPUBLIC ហើយនៅរៀងរាល់ល្ងាច ក៏មានតន្ដ្រីហ្វីលីពីនកំដរយ៉ាងពិរោះរណ្ដំទៀតផង ធានាថាពិតជាប្លែក និងត្រូវចិត្តបំផុត។

សូមចូលរួមគាំទ្រ និងពិសាអាហារតាមចំណង់ចំណូលចិត្ត ជាមួយនឹងការប្រគំតន្ដ្រីពិសេសៗ នៅហាង RAQIA REPUBLIC ដែលមានទីតាំងស្ថិតនៅផ្លូវ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅក្បែរក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍។

ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ប្រព័ន្ធទូរសព្ទលេខ៖ ០៧០ ៤០៨ ៧១៩ និង​ចូលទៅកាន់ Facebook Page៖​ Raqia Loungebar និងសូមចូលចុចទៅលើគេហទំព័រ (https://www.facebook.com/raqia.loungebar?fref=ts) ​​ដើម្បីទស្សនាកម្មវិធីរបស់ RAQIA REPUBLIC នៅពេលយប់៕​​​​​