(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ រួមជាមួយស្នងការរង មន្ត្រីនគរបាលតាមការរិយាលយ័នានា បាននាំថវិការបស់មិត្តនគរបាលជាតិ និងថវិការរបស់មន្ត្រីនគរបាលខេត្ត ចូលរួមរំលែកទុក្ខគ្រួសារសព លោកស្រី មុយ ចន្ទ័ថន សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ ដែលបានទទួលមរណភាពដោយរោគគាពាធ។

នៅក្នុងឱកាសនោះ លោក យិន ចំណាន បានថ្លែងពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់លោកប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាការចូលរួមរំលែកពីសំណាក់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនចំពោះក្រុមគ្រួសារសពផងដែរ។ ថវិការដែលបាននាំមកនៅពេលនេះមាន៖ ថវិការមិត្តនគរបាលជាតិចំនួន៤លានរៀល ថវិការបស់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តចំនួន៣៣៧៥០០០រៀល និងអង្ករ៥០គីឡូរក្រាមផងដែរ។

សូមបញ្ជាក់ថា លោកស្រី មុយ ច័ន្ទថន សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ បានទទួលមរណភាពកាលពីវេលាម៉ោង១០៖៤៥នាទីយប់ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅគេហដ្ឋានភូមិឡអិដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយរោគគាពាធ ក្នុងជន្មាយុ៦៣ឆ្នាំ មុនទទួលតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីជាមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ តែត្រូវបានចូលនិវត្តន៍៕