(ភ្នំពេញ)៖ ភោជនីយដ្ឋាន អ៊ុយគុយទាវ ដែលបើកថ្មីនៅបឹងកេងកង ស្ថិតនៅអគារលេខ៤៦ កែងផ្លូវ៣៥២ និង៥៧ បានទទួលរៀបចំកិច្ចប្រជុំអន្តរជាតិមួយរបស់ Eurocham និងដៃគូ CBI ដែលជាមជ្ឈមណ្ឌលរបស់ប្រទេសហូឡង់ ដើម្បីលើកកម្ពស់ការនាំចូលពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ CBI បានចែករំលែកលទ្ធផល នៃការសិក្សារបស់ពួកគេ អំពីសក្តានុពលទីផ្សារអឺរ៉ុប​ សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា​ ហើយនឹងអាចផ្តល់ជំនាញដល់ក្រុមហ៊ុន ដែលចាប់អារម្មណ៍ក្នុងការចាប់យកទីផ្សារនេះ។

បន្ទាប់ពីការជួបជុំគ្នា​ ភ្ញៀវត្រូវបានអញ្ជើញឱ្យទៅចូលរួមអាហារពេលល្ងាច នៅលើដំបូលនៃភោជនីយដ្ឋាន អ៊ុយគុយទាវ​ ដែលពួកគេអាចរីករាយជាមួយ នឹងអាហារឈ្ងុយឆ្ងាញ់គ្រប់ភេទថែមទៀតផង៕