(ភ្នំពេញ)៖ ការ៉េមវ៉ល ម៉េកណាំ ដែលជាការ៉េមលំដាប់ខ្ពស់របស់ក្រុមហ៊ុន យូនីលីវើ បានផ្តល់ពានរង្វាន់ «Magnum Style of The Night» ពិសេសសម្រាប់អ្នកដែលតែងខ្លួន និងបញ្ចេញស្ទីលទាក់ទាញជាងគេ នៅកម្មវិធី Phnom Penh Designers Week 2017 លើកទី៨ ជាមួយប័ណ្ណទឹកប្រាក់ចំនួន ២០០ដុល្លារ ដែលអាចយកទៅទិញសម្លៀកបំពាក់ច្នៃដោយផ្ទាល់ពីអ្នករចនាម៉ូត ដែលចូលរួមនៅក្នុងកម្មវិធីដើរម៉ូត នៅព្រឹត្តិការណ៍​ Phnom Penh Designers Week 2017។

ព្រឹត្តិការណ៍នេះ ​បានប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០១៧ នៅ Audi Showroom ដែលចូលរួមដោយអ្នករចនាម៉ូតជាតិ និងអន្តរជាតិជាច្រើន ដូចជា Ambre Men, Don Protasio, AND., Rottanak, Christine Gauthier, Queen Victoria។

ព្រឹត្តិការណ៍ Phnom Penh Designers Week 2017 គឺជាលើកទី៨ ហើយធ្វើឡើងដោយ Fashion Lab សហការជាមួយបណ្តាក្រុមហ៊ុននានា ក្នុងនោះការ៉េមវ៉ល ម៉េកណាំ ក៏បានចូលរួមជាដៃគូរនៃព្រឹត្តិការណ៍នេះផងដែរ៕